10.Porsche 918 Spyder ៖មានតម្លៃប្រមាណជា 845,000 ដុល្លារអាមេរិកបំពាក់ដោយម៉ាស៊ីនដែលមានកម្លាំង 887 សេសហើយអាចរត់ក្នុងល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រក្នុងរយៈពេលតែ 2,8 វិនាទីប៉ុណ្ណោះ។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar13_zpsc878b0ce.jpg
9.McLaren P1 ៖មានតម្លៃ 1,1 លានដុល្លារជាមួយនឹងល្បឿនកំណត់ដល់ទៅ 350 គីឡូម៉ែត្រក្នុងមួយម៉ោងតែហើយរត់បានល្បឿនពីចន្លោះ 0 ទៅ 100 គីឡូម៉ែត្រត្រឹមរយៈពេល 3 វិនាទី។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar12_zps96fbea46.jpg
9.Hennessey Venom GT : មានតម្លៃប្រហែលនឹង MCLaren P1 ដែរនៅពេលដែលវាមានល្បឿនកំណត់ 460 គីឡូម៉ែត្រក្នុងមួយម៉ោង។ជាមួយនឹងកម្លាំងម៉ាស៊ីនដែលបំពាក់ 1,500 សេសវាអាចមានសមត្ថភាពរត់បានពី 0 ទៅ 100 គីឡូម៉ែត្រត្រឹមតែ 2 វិនាទី។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar8_zpsb80574bc.jpg
8.Zenvo ST1 ៖មានតម្លៃដល់ទៅ 1,2 លានដុល្លារនិងមានល្បឿន 375 គីឡូម៉ែត្រក្នុងមួយម៉ោងហើយរត់ត្រឹមតែ 2 វិនាទីអាចបានល្បឿនដល់ទៅ 100 គីឡូម៉ែត្រ។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar14_zpsf9fa0b7e.jpg
7.Maybach Landaulet៖ ក្នុងតម្លៃជាង 1,3 លានដុល្លារ។បើទោះបីជាល្បឿននិងម៉ាស៊ីនរបស់ខ្លួនមិនសូវខ្លាំងជាងរថយន្តដទៃទៀតនៅក្នងតារាងនេះក៏ដោយប៉ុន្តែភាពទំនើបនិងផាសុខភាពរបស់វាគឺមានភាពឥតខ្ជោះសម្រាប់មនុស្សមានអំណាចនិងទ្រព្យ។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar3_zps5eaf3c2b.jpg
7.Ferrari La Ferrairi ៖មានតម្លៃ 1,3 លានដុល្លារដែរ។ភាពល្បីល្បាញដោយសាររូបរាងជាងរថយន្តស្ព័ររបស់វាបានធ្វើឲ្យការពេញនិយមភាគច្រើនទៅលើយុវវ័យ។សមត្ថភាពនិងល្បឿនដែលអាចរត់
បានទៅដល់ជិត 200 គីឡូម៉ែតត្រឹមតែរយៈពេល 7 វិនាទីនិងត្រឹមពេលដែលខ្លីបំផុតជាងរថយន្តណាទាំងអស់ក្នុងផ្លូវ 100 គីឡូម៉ែត្រតំបូង។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar5_zps113bf88d.jpg
7.Pagani Huayra ៖មានតម្លៃ 1,3 លានដុល្លារដូចគ្នាទៅនឹង Ferrari La Ferrairi និង Maybach Landaulet។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar4_zps16240e1a.jpg
6. Koenigsegg Agera R ៖ មានតម្លៃប្រមាណជា 1,6 លានដុល្លារហើយវាមានល្បឿនអតិបរិមាដល់ទៅ 420 គីឡូម៉ែត្រក្នុងមួយម៉ោងនៅពេលដែលធម្មតាវាអាចធ្វើបានដល់ទៅ 100 គីឡូម៉ែត្រត្រឹមរយៈពេល 2,9 វិនាទីប៉ុណ្ណោះ។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar2_zps450a3dcf.jpg
5. Lamborghini Reventon៖ តម្លៃ 1,61 លានដុល្លារ។បើទោះបីជាវាមានល្បឿនត្រឹមតែ 350 គីឡូម៉ែត្រក្នុងមួយម៉ោងក៏ពិតមែនតែអ្នកអាចមានអារម្មណ៍ដូចជាបានជិះយន្តហោះចម្បាំង F-22 Raptor អញ្ចឹងដែរ។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar10_zpsaf357e0b.jpg
4.Aston Martin One-77 ៖ លក់ក្នុងតម្លៃ 1,8 លានដុល្លារ។វាមានល្បឿនប្រហែលទៅនឹង Lamborghini Reventon ដែរគឺ 350 គីឡូម៉ែត្រក្នុងមួយម៉ោងតែត្រូវប្រើរយៈពេល 3,4 វិនាទីដើម្បីទៅរថបានចម្ងាយ 100 គីឡូម៉ែត្រ។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar6_zps92c40b21.jpg
4. Pagani Zonda Cinque Roadster ៖ មានតម្លៃប្រហែលជា 1,8 លានដុល្លារដែរនិងជាស្នាដៃដែលផលិតដោយក្រុមហ៊ុនជនជាតិអ៊ីតាលីហើយវាមានតែ 5 គ្រឿងប៉ុណ្ណោះដែលបានផលិតឡើង។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar1_zpsb453163f.jpg
3.Bugatti Veyron Grand Sport Vitesse ៖ វាមានតម្លៃជាង 2,6 លានដុល្លារបើទោះបីជាស៊េរីរបស់វាចាស់ជាងគេបន្តិចធៀបជាមួយនឹងរថយន្តដទៃទៀតដែលមាននៅក្នុងតារាងហើយវាអាចរត់បានល្បឿនដល់ទៅ 400 គីឡូម៉ែត្រក្នុងមួយម៉ោង។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar7_zpsac0d0f2f.jpg
2.W Motors Lykan Hypersport ៖ មានតម្លៃ 3,4 លានដុល្លារ។ទាំងអស់គ្នាប្រាកដជាចម្លែកចិត្តនៅពេលដែលប្រាប់ថារថយន្តប្រភេទនេះជារថយន្តដែលផលិតដោយប្រទេសលីបង់?តែវាជាការពិត។វាមានល្បឿនទៅដល់ 400 គីឡូម៉ែត្រក្នុងមួយម៉ោង។
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar11_zps79caf1dd.jpg
1.Lamborghini Veneno ៖ជារថយន្តទីមួយលើលោកដែលមានតម្លៃថ្លៃបំផុតដល់ទៅ 4 លានដុល្លារ។ជារថយន្តដ៏ស្រស់ស្អាតបំផុត។ភាពអស្ចារ្យទាំងម៉ាស៊ីននិងរូបរាងបានធ្វើឲ្យបុរសសេដ្ឋីៗលើលោកចង់បានវាតែមិនដូចច្នេះទេព្រោះថាវាមានតែ 3 គ្រឿងប៉ុណ្ណោះនៅលើលោកនេះ៕
https://i1272.photobucket.com/albums/y389/domneng/Bang/PricelistCar9_zpse491c147.jpg
ព័ត៌មានជាតិ
មតិយោបល់