ព័ត៌មានជាតិ

លោកអង្គវង្សវឌ្ឍនា : បើលោកមានលុយនៅក្នុង Offshore companies អ្នកណាដែលរកឃើញ អាចយកលុយទាំងអស់នោះបាន

(ភ្នំពេញ): យោងតាមទំព័រហ្វេសប៊ុក លោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៏មាន បានចេញផ្សាយនៅព្រឹកថ្ងៃទី១៨មេសា ២០១៦នេះថា លោក អង្គវង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៏ បានប្រកាសថា បើលោកមានលុយនៅក្នុង Offshore companies មែន អ្នកណាដែលរកឃើញអាចយកលុយទាំងអស់នោះបាន ហើយបើមិនចង់យក លោកនឹងផ្ទេរលុយទាំងអស់នោះទៅមន្ទីពេទ្យគន្ធបុប្ផា ។ នេះជាការអះអាងរបស់លោកក្នុងពិធីទទួលទានអាហារពេលល្ងាចជាមួយខ្ញុំ ពីម្សិលមុិញ។  

មតិយោបល់