តារាវាយកូនហ្គោលដ៏ខ្លាំងក្លារបស់ពិភពលោក លោក Tiger Woods គឺកំពុងតែជិះសេះលែងដៃជាមួយនឹងស្រីស្រស់ Lindsay Vonn ។ បើទោះបីជាអ្នកទាំងពីរមិនទាន់បានរៀបការ ទេប៉ុន្តែបច្ចុប្បន្ននេះ ស្រីស្រស់សក់ពណ៌ទង់ដែង បានបង្ហាញបំណងប្រាថ្នាចង់មានកូនជាមួយនឹង Tiger Woods ដែលបានលែងលះប្រពន្ធនោះ។
មូលហេតុដែលធ្វើឲ្យ Tiger Woods មិនរៀបការ និងមិនចង់មានកូនដោយសារតែតារារូបនេះធ្លាប់មានរឿងអតីត ដែលធ្វើឲ្យខ្លួនខាតទឹកប្រាក់យ៉ាងច្រើនសន្ធឹក ក្នុងការលែងលះជាមួយនឹងអតីតភរិយា ។ ហេតុដូចនេះ នាង Lindsay Vonn អាចត្រឹមតែជាស្រីកំដរអារម្មណ៍ និងនិយាយឲ្យស្រួលស្តាប់ទៅ ជាកូនឆ្កែ ចិញ្ចឹមដ៏គួរឲ្យស្រលាញ់របស់ Tiger Woods តែប៉ុណ្ណោះ។
ដោយសំអាងទៅលើមូលហេតុនេះ វាធ្វើឲ្យ Tiger Woods ងាយស្រួលដោះដៃ និង មិនខ្លាច Lindsay Vonn សួរពីទំហំទឹកពេលលែងលះ និងថ្លៃចិញ្ចឹមកូនដូចគ្នានោះដែរ បើក្នុងករណីមាន ។
សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ Tiger Woods ដែលជាអ្នកលេងកូនហ្គោលដ៏ល្បី បានឡើងតុលាការលែងលះជាមួយនឹង តារាម៉ូដែល Elin Nordegren ដោយផ្តល់សំណងឲ្យនាងរហូតដល់ទៅ ១១០ លានដុល្លារ ៕
មតិយោបល់