កម្មវិធីជជែកកម្សាន្តដ៏ពេញនិយមរបស់ជប៉ុន LINE កំពុងតែត្រូវបានអ្នកប្រើប្រាស់ជាច្រើនចាប់អារម្មណ៍ និងសាកល្បង ដែលរហូតដល់ក្រុមហ៊ុនដែលបង្កើតកម្មវិធីមួយនេះទទួលបានប្រាក់ចំណូលយ៉ាងច្រើន។
យោងតាមសេចក្តីប្រកាសជាផ្លូវការបានឲ្យដឹងថា ពេញមួយឆ្នាំ ២០១៣ LINE ទទួលបានប្រាក់ចំណូល ៣៣៨លានដុល្លារអាមេរិក ហើយនៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៣ ទទួលបាន ១២០លានដុល្លារអាមេរិក។
តួលេខនេះបានបង្ហាញឲ្យដឹងថា ប្រាក់ចំណូលសរុបប្រចាំឆ្នាំ បានកើនឡើង ២០ភាគបើធៀបនឹងឆ្នាំ ២០១២ ចំណែកប្រាក់ចំណូលប្រចាំត្រីមាសទីកើនឡើង ៤៥០ភាគរយ។
ជារៀងរាល់ខែ ចំនួនអ្នកប្រើ LINE មានជាចប្រចាំចំនួន ២៤១លាននាក់ ក្នុងចំណោមអ្នកប្រើសរុប ៣៤០លាននាក់។
គួរបញ្ជាក់ថាប្រទេសដែលប្រើ LINE ច្រើនជាងគេគឺជប៉ុន តៃវ៉ាន់ និងថៃ ហើយប្រទេសដែលមានចំនួនអ្នកប្រើ LINE កំពុងកើនឡើងមានឥណ្ឌា ម៉ិកស៊ិក៕
មតិយោបល់