ព័ត៌មានជាតិ

សមត្ថកិច្ចបំផ្លាញបារី៥៥៥ក្លែងក្លាយ,ទឹកដោះគោយ៉ាអួរម៉ាក Meiji,ម៉ាស៊ីនហ្គេមគ្មានច្បាប់,នំចំនួនបីប្រភេទក្លែងបន្លំម៉ាក,ស្ករត្នោតកែច្នៃ,និងទឹកស៊ីអ៊ីវគ្មានម៉ាក

ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ សកម្មភាពមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងលោកប្រធាននាយកដ្ឋានមន្ទីពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលចូលរួមជាមួយនគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយយោងតាមដីកាសម្រេចរបស់តុលាការរាជធានីភ្នំពេញ ធ្វើពិធីដុតបំផ្លាញចោលនូវវត្ថុតាងមួយចំនួនដែលដកហូតបានកន្លងមកចំនួន៧ មុខរួមមាន​៖

១.ម៉ាស៊ីនហ្គេមគ្មានច្បាប់
២.នំចំនួនបីប្រភេទក្លែងបន្លំម៉ាក
៣.ស្ករត្នោតកែច្នៃ
៤.បារី៥៥៥ក្លែងក្លាយ
៥.ទឹកដោះគោយ៉ាអួរម៉ាក Meiji រំលោភសិទ្ធិចែកចាយ
៦.ទឹកស៊ីអ៊ីវគ្មានម៉ាក
៧.គ្រឿងសំអាងក្លែងក្លាយដែលមានទម្ងន់សរុបប្រហែល ៤០តោន ត្រូវបានដុតបំផ្លាញចោលនៅទីលានចាក់សំរាម សង្កាត់ដង្កោ ខណ្ឌដង្កោ រាធានីភ្នំពេញ៕

មតិយោបល់