សិង្ហបុរី ៖ការស្ទាប់ស្ទង់មតិចុងក្រោយមកនេះបានឲ្យដឹងថា សាំងហ្គាពួរគឺជាទីក្រុងក្នុងតំបន់អាស៊ីដែលថ្លៃជាងគេបំផុត ដោយចំណាយពេលមួយយប់នៅជាមួយនឹងទីក្រុងនេះ ចាយប្រាក់ច្រើនជាងទីក្រុងនានា នេះបើរបាយការណ៍ Straits Times ។
នៅពីរយប់នៅក្នុងទីក្រុងនេះត្រូវចំណាយទឹកប្រាក់យ៉ាងហោចណាស់ 495.79 ដុល្លារសាំងហ្គាពួរ។ ជាមួយនឹងហេតុផលនេះបានធ្វើឲ្យទីក្រុង សាំងហ្គាពួរក្លាយជាទីក្រុង ទី ១៤ ដែលអ្នកទេសចរណ៍ត្រូវចំណាយច្រើន នេះបើតាមរបាយការណ៍ គេហទំព័រ TripAdvisor ។
របាយការណ៍ស្ទាបស្ទង់បានឲ្យដឹងថា TripIndex ស្ថិតនៅក្នុងចំណោមទីក្រុងជាច្រើន ដោយស្នាក់នៅមួយយប់ សម្រាប់មនុស្ស ២ នាក់ ដែលក្នុងនោះរួមមាន តាក់ស៊ី ការស្នាក់នៅសណ្ឋាគារ លំដាប់ផ្កាយ ៤ មួយយប់ អាហារពេលល្ងាចសម្រាប់មនុស្ស ២ នាក់ និង ស្រាក្រឡុក របាយការណ៍នេះមានលើទីក្រុង ៤៩ ទីក្រុង ដែលខុសពី ប្រទេសសិង្ហបុរី។
ចំណែកទីក្រុង តូក្យូ ក្លាយជាទីក្រុង ១៥ បន្ទាប់ពី សិង្ហបុរី ដែលមានរបស់របរនិងការស្នាក់នៅ មួយយប់តម្លៃ 495.64 ដុល្លារសាំងហ្គាពួរ ((396.51 ដុល្លារ)។
សាំងហ្គាពួរ គឺជាទីក្រុងទី ១០ ដែលជាទីក្រុងលំដាប់ថ្លៃនៅលើពិភពលោក ប៉ុន្តែក៏ជាទីក្រុងថ្លៃជាងគេនៅអាស៊ី ក្នុងឆ្នាំនេះ។
ទីក្រុង Oslo ដែលស្ថិតនៅក្នុងប្រទេស Norway ដែលជាទីក្រុងលំដាប់ ថ្លៃបំផុត ដោយត្រូវចំណាយ ១ យប់ សម្រាប់ភ្ញៀវទេសចរចំនួន 717.41 ដុល្លារសាំងហ្គាពួរ (573.93 ដុល្លារ)។
កាលពីខែ ធ្នូ កន្លងទៅ TripAdvisor បានស្ទាបស្ទង់ឲ្យដឹងថា សាំងហ្គាពួរ បានក្លាយជាទីក្រុងដែលមានសេវាកម្មតាក់ស៊ី ទី ២ យ៉ាងល្អ ក្នុងចំណោម ៤០ ក្រុង ក្នុងនោះរួមមានទាំង តូក្យូ ឌុយប៉ៃ និង ហ្សូរិច៕
https://i1272.photobucket.com/albums/y389/domneng/Bang/Singapore1_zps5af78ce5.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Singapore2_zps90652670.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Singapore3_zpsf0614df9.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Singapore5_zps3b66d0c3.jpg
មតិយោបល់