ព័ត៌មានជាតិ

ក្មេងស្រី​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ឪពុក​ម្តាយ​របស់​ខ្លួន​បង្ខំ​ឲ្យ​ផឹក​សូដា និង​ទឹក​ទំពា​ង​បាយ​ជូរ​

ក្មេងស្រី​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ឪពុក​ម្តាយ​របស់​ខ្លួន​បង្ខំ​ឲ្យ​ផឹក​សូដា នេះ​បើ​តាម​តុលាការ​នៅក្នុង​រដ្ឋ Tennessee សហរដ្ឋអាមេរិក​បាន​ថ្លែង​ឲ្យដឹង​។ ឥឡូវ​នេះ​ប្តី​ប្រពន្ធ​មួយគូ​នេះ​កំពុងតែ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​ដែល​ធ្វើឲ្យ​កូនស្រី​ជាទី​ស្រឡាញ់រ​បស់ខ្លួន​ស្លាប់​។

​តាម​របាយការណ៍​ឲ្យដឹងថា​ប្តី​ប្រពន្ធ​មួយគូ​នេះ​មានឈ្មោះ Randall Lee Vaughn វ័យ ៤១ ឆ្នាំ និង​ប្រពន្ធ Mary Lavonne Vaaughn វ័យ ៥៨ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ដោយ​មន្ត្រីប៉ូលិស​នៅ​ក្នុង​តំបន់ Hawkins និង​ចោទ​ពី​បទ​មាន​ការធ្វេសប្រហែស ព្រម​ទាំង​រំលោភ​បំពាន​លើ​កុមារ​។

​ប៉ូលិស​និយាយថា​ពួកគេ​បាន​បង្ខំ​ឲ្យ Alexa Linboom អាយុ ៥ ឆ្នាំ​ដែល​ជា​កូនស្រី​របស់​ខ្លួន​ផឹក​សូ​ដា និង​ទឹក​ទំពា​ង​បាយ​ជូរ ដោយ​កំណត់​រយៈពេល ១ ទៅ ២ ម៉ោង​ជា​ការដាក់ទណ្ឌកម្ម​។ បន្ទាប់មក Linboom បាន​សន្លប់ ហើយ​រង​នូវ​ការប៉ះពាល់​ដល់​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​។ ប៉​ន្តែ​ជា​អកុសល Lenboom បាន​ស្លាប់​ក្នុង​រយៈពេល​បី​ថ្ងៃ​ក្រោយ​ពី​បាន​ស្រវឹង​សារធាតុ​រាវ​ដែល​ប្រើប្រាស់​នៅក្នុង​ទំ​ពាង​បាយ​ជូរ​នោះ​៕​
Untitled

មតិយោបល់