បើយោងតាមគេហទំព័របរទេសនានាបានឲ្យដឹងថា ក្រុមហ៊ុនមួយនៅក្នុងប្រទេសអ៊ីតាលីបានប្រើប្រាស់រោមកណ្តុរដើម្បីផលិតចេញជាសំពត់ឡែន។ ប៉ូលិសបាននិយាយថាមនុស្ស ១៤ នាក់ត្រូវបានចាប់ខ្លួន និងរឹបអូសបានសម្លៀកបំពាក់បានជាងមូយលានសម្រាប់។
ជនសង្ស័យទាំងអស់ជាជនជាតិចិនត្រូវបានគេចាប់ខ្លួននៅក្នុងទីក្រុង Livorno នាទីក្រុង Rome បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលច្រើនឆ្នាំ និងត្រូវចោទប្រកាន់ពីបទក្លែងបន្លំ។ សម្លៀកបំពាក់ដែលត្រូវបានដាក់ស្លាកថា cashmere ដែលមានល្បាយនៃជាតិសរីរង្គអាស៊ីត កប្បាស ស្បែកកណ្តុរ និងសត្វផ្សេងៗទៀត។ សម្លៀកបំពាក់ដែលរោមចៀម និង សូត្រ ត្រូវបានប៉ូលិសរឹបអូសយកផងដែរ។ ប្រទេសចិនបានប្តេជ្ញាថាដើម្បីបង្ក្រាបការក្លែងបន្លំ ដែលធ្វើឲ្យខូចផលិតផលដែលផលិតនៅក្នុងប្រទេសចិនដែលត្រូវនាំចេញជុំវិញពិភពលោក៕
មតិយោបល់