ប៉ូលិសនៃប្រទេសហូឡង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសពីការស្លាប់នៃអតីតរដ្ឋមន្ត្រីសុខភាព អ្នកស្រី Els Borst ដែលត្រូវបានមនុស្សភាគច្រើនជឿថាស្លាប់ដោយសារករណីបទល្មើស។

សាកសពរបស់អ្នកនយោបាយវ័យ ៨១ឆ្នាំរូបនេះ ត្រូវបានប្រទះឃើញនៅក្នុងតំបន់ Bilthoven ក្បែរផ្ទះរបស់អ្នកស្រី នាល្ងាចថ្ងៃចន្ទដើមសប្ដាហ៍នេះ។
សមត្ថកិច្ចជំនាញខាងកោសល្យវិច្ច័យហូឡង់ បានចាប់ផ្ដើមស៊ើបអង្កេតភ្លាម ដើម្បីស្វែងរកភស្ដុតាង បញ្ជាក់ពីការស្លាប់របស់អ្នកស្រី Borst ថាតើស្លាប់ដោយធម្មជាតិ ឬគ្រោះថ្នាក់ចរាចរណ៍ ឬដោយសារបទឧក្រិដ្ឋណាមួយ។
ប៉ូលិសបានរកឃើញថា ការស៊ើបអង្កេតបានបង្ហាញរកឃើញថា មានស្នាមរបួសនៅលើរាងកាយរបស់អ្នកស្រី ដែលបណ្ដាលឲ្យស្លាប់ ពោលគឺពុំមែនស្លាប់ដោយសារធម្មជាតិនោះទេ។
អតីតរដ្ឋមន្ត្រីរូបនេះ ប្រហែលជាស្លាប់ដោយសារតែប្រឈមមុខនឹងចោរចូលលួចក្នុងផ្ទះ ទើបធ្វើឲ្យអ្នកស្រីស្លាប់។
ក្រុមមន្ត្រីប៉ូលិសបានច្រានចោលការស្លាប់របស់អ្នកស្រី Borst ថាមិនបានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយឡើយ ជាពិសេសពាក់ព័ន្ធនឹងបក្ស។
គួរបញ្ជាក់ផងដែរថា អ្នកស្រីបានបម្រើការងារជារដ្ឋមន្ត្រីក្រសួងសុខាភិបាល សុខុមាលភាព និងកីឡា ពីឆ្នាំ ១៩៩៤ ដល់ ២០០២ ហើយក៏ជាមនុស្សម្នាក់ដែលគេគោរពផងដែរ ព្រោះថាអ្នកស្រីអនុវត្តន៍ច្បាប់បានល្អ និងត្រឹមត្រូវ៕
មតិយោបល់