ព័ត៌មានជាតិ

៩​ ​យ៉ា​ង​ដែ​ល​ប​ង្ហា​ញ​ពី​រោ​គ​ស​ញ្ញា​ដំ​បូ​ង​នៃ​ជំ​ងឺ​ម​ហា​រី​ក​ថ្លើ​ម​

ថ្លើ​ម​​​​ជា​​ផ្នែ​ក​មួ​យ​​ដែ​ល​​​មា​ន​​មុ​ខ​​ងា​រ​​​ដ៏​​សំ​ខា​ន់​​​នៅ​​​ក្នុ​ង​​កា​រ​បន្សុ​ត​​នៃ​​ជា​តិ​​ពុ​ល​​ក្នុ​ង​​រា​ង​​កា​យ​។​ ពេល​​​ដែល​​សមត្ថភា​ព​របស់​​​ថ្លើម​មាន​ភាព​ចុះ​ខ្សោយ​ វាអាច​បង្កើត​​ឱ្យ​​មាន​គ្រោះ​ថ្នាក់​បន្ថែម​ទៀត​ជា​ពិសេស​ជំងឺម​ហារីក​ថ្លើម។ បើ​យោង​តាម​ការ​វាយ​តម្លៃ​របស់​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ជម្ងឺ​មហារីក​ថ្លើម គឺ​ជា​ជម្ងឺ​ដ៏គ្រោះថ្នាក់ខ្ពស់ជាងគេដែលអាច​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត នៅក្នុងចំណោមជម្ងឺមហារីកទាំងអស់។ ដូច្នេះ​ដើម្បី​ព្យា​បាល​ទាន់​ពេល​វេលា​នោះ​អ្នក​ ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​រោគ​សញ្ញា​ដំបូង​នៃ​ជម្ងឺ​មហារីក​ថ្លើម ដូច​ខាង​ក្រោម:
១.ទឹកនោមពណ៌ក្រម៉ៅ

ពេល​ដែល​មុខ​ងារ​ថ្លើម​ចុះ​ខ្សោយ​អាច​បណ្តាល​ឱ្យ​មាន​ការ​កើន​ឡើង​នៃ​កម្រិត Bilirubin នៅ​ក្នុង​ឈាម​ដែល​ធ្វើឲ្យទឹក​នោមឡើង​ពណ៌​ក្រហម​ក្រម៉ៅ ពណ៌​លឿង​ចាស់ ឬ​​ពណ៌​ត្នោត។ នៅ​ក្នុង​ករណី​នេះ អ្នក​គួរ​ទៅ​កាន់​មន្ទីរ​ពេទ្យភ្លាមៗ នេះ​អាច​ជារោគ​សញ្ញា​ដំបូង​នៃជម្ងឺ​ហារីក​ថ្លើម។

២. មានបញ្ហានៅក្នុងពោះ

ជាទូទៅដំណាក់កាលដំបូងនៃជម្ងឺមហារីកថ្លើម អាចលេចឡើងនូវរោគសញ្ញាឧស្សាហើមមពោះ ទល់ខ្យល់ ព្រមទាំង​ថ្លើមរីក​ធំនេះ​អាច​ចាត់​ទុកថាជា​ដំណាក់កាល​ដែលលោកអ្នក​នឹងអាចកើត​មានជម្ងឺមហារីកថ្លើមយ៉ាងឆាប់រហ័ស។

៣. ចុកពោះ

ពេលដែលថ្លើមមានទំហំធំ សមត្ថភាពរបស់ថ្លើមនឹងត្រូវថយចុះ ដែលបណ្តោលឱ្យមានការឈឺពោះ ។ ក្នុងករណីដែលអ្នកមានការឈឺពោះវាមានទំនាក់ទំនងជាមួយនឹងថ្លើម ដែលជាសញ្ញាបង្ហាញថាលទ្ធភាពក្នុងការកើតជម្ងឺមហារីករបស់លោកអ្នកមានច្រើន។

៤. រមាស់

រមាស់​ អាច​ត្រូវ​បាន​ចាត់ទុក​ជា​រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​មហារីក​ថ្លើម​។ ជា​ចម្បង​ដោយ​សារ​តែ​មុខងារ​ថ្លើម​អន់​ថយ​ ធ្វើឱ្យ​កម្រិត Bilirubin នៅ​ក្នុង​ឈាម​កើនឡើង នេះ​ជា​មូលហេតុ​បង្កឲ្យមានការ​រមាស់​នៅលើស្បែក​​។

៥. ថ្លើមធំ

ទីតាំងរបស់ថ្លើមគឺស្ថិតនៅផ្នែកខាងឆ្វេងនៃដើមទ្រូង អាចអូសបន្លាយរហូតដល់ពាក់កណ្តោលនៃពោះ។ ប្រសិនបើអ្នកយកដៃស្ទាប់ទៅប៉ះ​បង្ហាញ​ថាថ្លើម​របស់អ្នក​ត្រូវបានរីកធំ។ នៅក្នុងករណីមួយនេះ អ្នកគួរតែទៅពិនិត្យនៅមណ្ឌល់សុខភាពភ្លាមៗ ព្រោះវាជាសញ្ញាដំបូងដែលនាំឲ្យអ្នកើកើតជម្ងឺមហារីកថ្លើម។

៦.អស់កំលាំង

ប្រសិនបើអ្នកមានអារម្មណ៍ធុញថប់ អស់កំលាំង រួមទាំងរោគសញ្ញាផ្សេងៗទៀត វាអាចទាក់ទងទៅនឹងមុខងាររបស់ថ្លើមត្រូវបានចុះខ្សោយ។ ដោយ​សារ​តែការ​អស់កម្លាំង បានអូសយូរគឺជារោគសញ្ញាទូទៅដែលមានជម្ងឺមហារីកថ្លើម។

៧.ចង់ក្អួតចង្អោរ
ប្រសិនបើអ្នកមានចង្អោរ ឬក្អួតជាញឹកញាប់ដោយគ្មានហេតុផលច្បាស់ អ្នកគួរតែពិនិត្យសុខភាព ដើម្បីកំណត់ថាតើមុខងាររបស់ថ្លើមចុះខ្សោយ ឬអត់។ ចាប់​តាំង​ពីការ ចង្អោរ និងក្អួតដោយសារតែមុខងារថ្លើមខ្សោយ នេះក៏ជាសញ្ញាដំបូងដែលព្រមានអំពីការជំងឺមហារីកថ្លើម។

៨.ការបាត់បង់ ទម្ងន់

ថ្លើមជាសរីរាង្គមួយ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុង​ដំណើរការបំលែងសារជាតិផ្សេងៗដែលចូលទៅក្នុងរាងកាយ។ ដូច្នេះ នៅពេលដែលមុខងារ​ថ្លើមត្រូវចុះខ្សោយអាចនាំឱ្យមានការបាត់បង់ទម្ងន់។ នេះអាចត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃរោគសញ្ញាដ៏សំខាន់បំផុតនៃជំងឺមហារីកថ្លើមក្នុង​ដំណាក់កាលដំបូង។

៩.ស្បែកឡើងពណ៌លឿង

ស្បែកឡើងពណ៌លឿង មិនមែនជាជម្ងឺមួយទេ ប៉ុន្តែវាគឺជាសញ្ញានៃការចុះខ្សោយមុខងារថ្លើមទៅវិញ។ នៅពេលដែលការចុះខ្សោយ មុខងារ​ថ្លើម​នាំ​ឱ្យ​មាន​ហានិភ័យ​នៃ​កម្រិត Bilirubin នៅក្នុងឈាមកើនឡើង ដែលបង្កឱ្យមានស្បែកពណ៌លឿង។ ដូច្នេះនៅពេលដែល​ស្បែកឡើងពណ៌លឿងត្រូវបានគេចាត់ទុកថា​ក៏​ជាសញ្ញា​នៃជម្ងឺមហារីកថ្លើម​ដែរ៕
Sick
ចុចទីនេះ​មើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់