ព័ត៌មានជាតិ

ជាប់គុក​មួយជីវិត ព្រោះ​សម្លាប់​អ្នកជិតខាង និង​វះ​យក​ទារក​អាយុ ៨​ខែ​

​នាង Julie Carey វ័យ ៣៩​ឆ្នាំ ត្រូវ​បាន​ប្រឈមមុខ​នឹង​ការចាប់​គុក​អស់​មួយជីវិត បន្ទាប់​ពី​តុលាការ​បាន​រកឃើញថា បាន​ស្លាប់​ស្ត្រី​ម្នាក់​នៅ​ជិត​ផ្ទះ ព្រមទាំង​បាន​វះ​យក​កូន​ដែល​មិន​ទាន់​កើត​។​

​ថ្មីៗ​នេះ សំណុំរឿង​របស់ Carey ត្រូវបាន​តុលាការ​យក​មក​បើកសវនាការ ទៅ​លើ​ករណី​សម្លាប់​ស្ត្រី​ម្នាក់​ឈ្មោះ Darlane Haynes វ័យ ២៣ ឆ្នាំ​។​

​នាង Darlene Haynes ត្រូវគេ​សម្លាប់​នៅក្នុង​ផ្ទះ​របស់​នាង ព្រមទាំង​ត្រូវ​បាន​គេ​លួច​វះ​យក​កូន​ដែល​មិន​ទាន់​កើត មាន​អាយុ ៨​ខែ កាលពី​ឆ្នាំ ២០០៩​។ ក្រោយពី​ការស្លាប់​របស់​នាង Haynes ប៉ុន្មាន​ថ្ងៃ​ប៉ូលិស​បាន​ឃាត់ខ្លួន​នាង Corey ដែលជា​អ្នក​ជិតខាង​នៃ​សព ព្រោះ​ថា​នាង​មាន​ក្មេង​មួយ​នៅក្នុង​ផ្ទះ​ព្រមទាំង​អះអាង​ថា​ជា​កូន​របស់​នាង​។​

​ក្រោយ​ពី​ការពិនិត្យ DNA រួច​មក​ទើប​រកឃើញ​ថា ក្មេង​នោះ​ជា​កូន​របស់​នាង Haynes ជាមួយនឹង​មិត្ត​ប្រុស តែ​ត្រូវបាន Corey វះ​យកចេញ​ពី​ផ្ទៃ​ខណៈ​ដែល​មាន​អាយុ ៨​ខែ​។ នាង Corey បាន​ឆ្លើយ​បដិសេធ​ថា​មិន​បាន​សម្លាប់​នោះទេ ប៉ុន្តែ​ប៉ូលិស​បាន​រកឃើញថា នាង Corey ធ្លាប់​មាន​ផ្ទៃពោះ ប៉ុន្តែ​កូន​ក្នុង​ផ្ទៃ​ត្រូវបាន​ស្លាប់​មុនពេលសម្លាប់ Haynes ប៉ុន្មាន​ថ្ងៃ​៕

Julie-Corey

មតិយោបល់