មនុស្សជាច្រើនប្រហែលជាមិនទាន់ដឹងពីផលប៉ះពាល់ចំពោះការងូតទឹកនៅក្នុងរដូវរងារនោះទេ ព្រោះការងូតទឹកចំពេលមិនសមស្របធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយចុះខ្សោយ។ ប្រសិនបើអ្នក មិនមានការប្រុងប្រយ័ត្នក្នុងការងូតទឹកឲ្យបានខ្ពស់ទេនោះ វាអាចបង្កឲ្យមានការលំបាកផ្សេងៗកើតមានឡើង ដែលមិនអាចទាយទុកមុនបាន។
ការងូតទឹកពេលយប់ធ្វើឲ្យមានផលប៉ះពាល់ច្រើន
ការងូតទឹកជារៀងរាល់ថ្ងៃនៅពេលដែលអាកាសធាតុកំពុងតែត្រជាក់ខ្លាំងក៏មានផលវិបាកមិនអាចទាយទុកជាមុនបានដែរ។ ពេលខ្លះការមានទម្លាប់ងូតទឹកយឺតយ៉ាវនៅពេលដែលមានសីតុណ្ហភាពទាប់បំផុតអាចធ្វើឲ្យរាងកាយរបស់អ្នកចុះខ្សោយ ហើយអាចបង្កឲ្យមានជម្ងឺដាច់សសៃឈាមក្នុងខួរក្បាល ប្រកាច់ ជម្ងឺសសៃឈាមក្នុងបេះដូង សម្ពាធឈាមឡើងខ្ពស់ ជាពិសេសសម្រាប់មនុស្សដែលស្រវឹង “មង្គលការ”។ សម្រាប់មនុស្សដែលមានសុខភាពខ្សោយ នៅពេលដែលងូតទឹកយូរពេកអាចធ្វើឲ្យសសៃឈាមក្នុងរាងកាយរួញ រីឯដំណើរការឈាមក៏រត់មិនបានល្អ។ បន្ទាប់ពីការងូតទឹកហើយ អ្នកគួរតែជូតសម្អាតខ្លួនឲ្យបានស្អាត ទាំងផ្នែកក្បាលដើម្បីកុំឲ្យមានភាពត្រជាក់ពេក ព្រោះវាអាចធ្វើឲ្យមានផលប៉ះពាល់ដល់លំហូរឈាមដែលត្រូវរុញឡើងមកលើ។
ពេលវេលល្អសម្រាប់ការងូតទឹក
អ្នកគួរតែងូតទឹកផ្កាឈូកលាយជាមួយនឹងទឹកក្តៅអ៊ុនៗមុនពេលចូលដេកប្រហែលជា ២ ម៉ោង ដើម្បីកុំឲ្យប៉ះពាល់ដល់គុណភាពនៃការគេង។ ប្រសិនបើអ្នកចង់ងូតទឹកនៅពេលបាយរួច អ្នកគួរតែរងចាំរយៈពេល ២ ម៉ោង ឬមួយម៉ោងសិន ជាពិសេសនៅក្នុងរដូវរងារបន្ទាប់បីការងូតទឹកម្តងហើយ អ្នកគួរតែរង់ចាំរយៈពេល ២៣ សូមងូតម្តងទៀត។ នៅពេលងូតទឹកអ្នកមិនគួរចាក់ពីលើក្បាលរហូតដល់ចុងជើងនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សសៃឈាមក្នុងខួរក្បាល។ ត្រូវចង់ចាំថាបន្ទាប់ពីការងូតទឹកអ្នកត្រូវសម្ងួតសក់ឲ្យស្ងួតភ្លាមៗ ជាពិសេសនៅពេលដែលអ្នកខ្យល់មិនត្រូវងូតទឹកនោះទេ។
ពេលវេលា និងសីតុណ្ហភាពនៃការងូតទឹក
ការត្រាំនៅក្នុងទឹកយូរពេកធ្វើឲ្យរាងកាយរបស់យើងអស់កំលាំង ដូច្នេះអ្នកគួរតែងូតទឹកផ្កាឈូករយៈពេល ៥ ទៅ ១០ នាទីក្នុងរដូវរងារ។ ការត្រាំត្រែងជាមួយនិងការងូតទឹកយូរពេកអាចធ្វើឲ្យប្រេងនៅលើស្បែកចុះខ្សោយ សសៃឈាមរត់មិនបានល្អ ដែលបណ្តោលឲ្យបេះដូងមានបន្ទុកកាន់តែខ្លាំង។ ដូច្នេះហើយសីតុណ្ហភាពដែលសមរម្យបំផុតសម្រាប់ការងូតទឹកនៅក្នុងរដូវរងារគឺចាប់ពី ២៤ ទៅ ២៩ ដឺក្រេ៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់