សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកម៉ូតូ ក្នុងគោលដៅស្របទិសគ្នា ដែលកើតហេតុនៅលើផ្លូវជាតិលេខ០៦ ត្រង់ចំណុចភ្លើងស្តុបចុងកៅស៊ូ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលបណ្តាលឲ្យរថយន្តខូចខាត ១គ្រឿង(ស្រាល) និងម៉ូតូ ២ គ្រឿង (ធ្ងន់) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។
យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា រថយន្តម៉ាក ហ៊ីណូ ពណ៌ ស-ខៀវ ពាក់ស្លាកលេខ ក្រចេះ 3A 0254 ដោយដឹកក្រួសមកដល់ចំណុចកើតខាងលើ រថយន្តបានដាច់ហ្វ្រាំង ទៅបុកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ដែលកំពុងឈប់នៅស្តុប បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ម្នាក់ នៅនឹងកន្លែងកើតហេតុ និងរបួសស្រាលចំនួន២នាក់ ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានធ្វើការវាស់វែង និងដកហូតវត្ថុតាង យកមករក្សារទុក នៅស្នងការដ្ឋាននគរបាលខេត្តដើម្បីរង់ចាំ ធ្វើការការដោះស្រាយតាមផ្លូវច្បាប់ ។ ចំពោះសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់