កីឡាករ Yodsanklai Fairtex អតីតម្ចាស់ខ្សែក្រវាត់ ពិភពលោក World Boxing Council និងជាជើងឯក៣លើកនៅក្នុងការប្រកួតមួយប្រចាំកីឡដ្ឋាន Lumpinee Stadium ក្នុងប្រទេសថៃ ដោយក្នុងនោះមានប្រវត្តិប្រកួត សរុបចំនួន ២៦២លើក ឈ្នះគូប្រកួត ចំនួន ១៨៧ លើក ផ្តួលគូប្រកួតឲ្យសន្លប់ក្រោម កណ្តាប់ដៃរបស់ខ្លួនចំនួន ៧២ លើក ចាញ់ ៧១ លើក និងស្មើ ៤ លើក ។ កីឡាកររូបនេះ មានទំងន់ ៧២ ដល់ ៧៥ គីឡូក្រាម សម្រក់និងតំឡើងទៅតាមគូប្រកួត ដែលស្នើវាយជាមួយ និងកម្ពស់ ១៨០ សង់ទីម៉ែត្រ ។
ដោយឡែកកីឡាករ កែរ រំចង់ របស់ខ្មែរ ដែលល្បីរន្ទឺរ ស្ទើរតែគ្មានគូប្រៀប ក្នុងប្រភេទទំងន់ ៧០ នេះ ក៏មិនអន់ដែរ ហើយក៏ជាអតីតម្ចាស់ក្រវាត់បួនផងដែរ ដោយក្នុងនោះមានខ្សែក្រវាត់មកពីបារាំងពីរគ្រឿង ខ្សែក្រវាត់ស្រាបៀរកម្ពុជាមួយគ្រឿង និងដណ្តើមបានពីកីឡាករជើងខ្លាំង អូត ភូថង មួយគ្រឿង ។
សម្រាប់កីឡាករទាំងពីរមាន នឹងជួបគ្នា ក្នុងព្រឹត្តិការណ៍ Thai Fight នាថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៤ខាងមុខនេះ និងផ្សាយផ្ទាស់តាមប៉ុស្តិ៍លេខ៣ថៃចាប់ពីម៉ោង ៤និង៤៥នាទីល្ងាច។
សម្រាប់ការប្រកួតនេះដែរ វាអាចនឹងធ្វើឲ្យកីឡាករ កែវ រំចង់ ជួបការលំបាក ព្រោះថា ទាំងកម្ពស់ និង របៀបវាយ ដោយប្រើប្រាស់ក្រណាត់រុំដៃ តាមបែបខ្មែរបុរាណ ដែល រំចង់ មិនធ្លាប់ប្រើពីមុនមកនោះ ។ ក្នុងករណីនេះដែរ តើវាសនា រំចង់ អាច ទៅរួចអត់ ជាមួយនឹង Yodsanklai Fairtex នាចុងសប្តាហ៍នេះ ៕
មតិយោបល់