ព័ត៌មានជាតិ

ចៃដន្យម្លេះ! ម៉ូតូសេរីតែមួយ ហើយទៅអង្គុយជិតគ្នា ចេញមកទាញទាំងសោនិងសំបុត្ររបស់គេ ជិះដល់ផ្ទះហើយមិនដឹងខ្លួនទៀត ទាល់តែសមត្ថកិច្ចតេប្រាប់

សៀមរាបៈ នៅវេលាម៉ោង ៨ និង ១០ព្រឹក ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចកន្លែងផ្ញើរម៉ូតូផ្សារភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង មានករណីច្រឡំមួយកើតឡើង។

ដំណើររឿង៖ មុនពេលកើតហេតុ ឈ្មោះ ឈាង គឹមស៊ាង ភេទស្រី អាយុ ២៩ ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AE-2383 យកមកផ្ញើរនៅកន្លែងផ្ញើរម៉ូតូនៅផ្សារក្នុងភូមិជ្រៃ ហើយចូលទៅអង្គុយហូបបរជិតឈ្មោះ ម៉ូវ ម៉ារី ខណៈដល់ម៉ោងត្រូវទៅយកកូនឈ្មោះ ឈាង គឹមស៊ាង ក៏ច្រឡំយកសោរម៉ូតូនិងសំបុត្រ ផ្ញើរម៉ូតូ របស់ឈ្មោះ ម៉ូវ ម៉ារី ដែលដាក់លើតុអង្គុយក្បែរគ្នានោះ យកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1AB-5856 ជិះចេញទៅបាត់ លុះវេលាម៉ោង ៩ និង ០០នាទីព្រឹក កន្លែងផ្ញើរម៉ូតូខាងលើ នៅសល់ម៉ូតូតែមួយគ្រឿងគត់ ពាក់ផ្លាកលេខ សៀមរាប 1AE-2383 ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចធ្វើការទាក់ទងទៅឈ្មោះ ឈាង គឹមស៊ាង ដើម្បីសួរនាំទើបសាមីខ្លួន ដឹងថាខ្លួនច្រឡំជិះម៉ូតូរបស់ឈ្មោះ ម៉ូវ ម៉ារី ពិតមែនហើយក៏យកម៉ូតូមក ប្តូរ ប្រគល់ទទួលយកម៉ូតូរៀងៗខ្លួនទៅវិញនៅប៉ុស្តិ៍នគរបាល រដ្ឋបាលកណ្តែក៕

មតិយោបល់