ខ្សែប្រយុទ្ធរបស់បិសាចក្រហម កីឡាករ WAYNE Rooney បានបន្តកុងត្រាថ្មីជាមួយនឹងក្លិប ហើយក្នុងកុងត្រានោះ ក៏មានការប៉ះប៉ូវ លើកទឹកចិត្តកីឡាករ ដែលប្រឈមនឹងបញ្ហាក្រលៀនរូបនេះ ជាមួយនឹងកញ្ចប់ទឹកប្រាក់ ៣០០,០០០ ផោន ក្នុងមួយសប្តាហ៍ ។
ដោយឡែគខាងសារព័ត៌មាន Metro បានចុះផ្សាយថា កីឡាករ Wayne Rooney បានបំបែកកំណត់ត្រាតម្លៃខ្លួនកប់ស៊េរី នូវចំនួនទឹកប្រាក់ ៧០ លានផោន នឹងរក្សាគាត់ឲ្យលេងនៅលើទឹកដីបិសាចក្រហមនេះរហូត ដល់ថ្ងៃ ចូលនិវត្តន៍ ឬមួយជីវិត។ ហេតុដូចនេះអាច កីឡាកររូបនេះលេងនៅក្លិប នេះដល់អាយុ ៤៣ ឆ្នាំ ឬមួយ រហូតដល់វ័យ ៦០ ឆ្នាំ ? វាមិនដូច្នេះទេ ខាងទំព័រ Telegraph បានឲ្យដឹងថា Rooney បានយល់ព្រម លេងឲ្យក្លិប រហូតដល់ឆ្នាំ ២០១៩ ដែលជាពេលដែលគាត់ខិតចូលអាយុ ៣៤ ឆ្នាំ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ខាងទំព័រ Time ក៏បានឲ្យដឹងថា ខ្សែប្រយុទ្ធបិសាចក្រហមរូបនេះ នឹងលេងឲ្យបិសាចក្រហមដល់ ឆ្នាំ ២០១៨ ដោយតម្លៃខ្លួន ៧០,២ លានផោន ។
នៅមិនទាន់មាន សេចក្តីថ្លែងការណ៍ណាមួយឲ្យច្បាស់ពីកីឡាករ Rooney នៅឡើយ ខណៈដែលព័ត៌មាននេះបានចុះទាំងស្រពិចស្រពិលនោះ និងមិនទាន់មានរបាយការណ៍ពីក្លិបនៅឡើយ។ ដូចគ្នានេះដែរ លោក Roy Hodgson គ្រូបង្វឹកឈុតធំរបស់អង់គ្លេស បាននិយាយថា បញ្ហារបស់ Rooney នឹងផ្ទុះឡើងនៅពិភព World Cup ២០១៤ ខាងមុខនេះ៕
មតិយោបល់