យើងទាំងអស់គ្នាប្រហែលជាមិនបានចាប់អារម្មណ៍ទៅលើការគេងនោះទេ។ ការគេងអាចធ្វើឲ្យប៉ះពាល់សុខភាពស្បែករបស់យើងប្រសិនបើយើងមិនមានការគេងឲ្យបានសមស្របទេនោះ។ ដូច្នេះហើយអ្នកចងចាំនិងអនុវត្តតាមតាមវិធីដូចខាងក្រោមដើម្បីឲ្យស្បែករបស់អ្នកកាន់តែប្រសើរ ៖
១. គេងផ្កាប់មុខ
ការគេងផ្កាប់ជារៀងយប់មុខ អាចបណ្ដាលឲ្យមានអាស៊ីតនៅលើស្បែក។ ប្រសិនបើអ្នកគេងចំហៀង នឹងសាកផ្លាស់ប្ដូរខ្នើយដែលមានសាច់ក្រណាត់ទន់ ដូចកប្បាស និងធ្វើឲ្យសុខភាពរបស់អ្នកមានភាពល្អប្រសើរជាងមុន។
២ . លាងសម្អាតមុខរបស់អ្នក មួយថ្ងៃម្តងដោយប្រើហ្វូម ឬទឹកសម្អាតមុខ
ស្រ្តីភាគច្រើនតែងតែលាងសម្អាតមុខច្រើនដងក្នុងមួយថ្ងៃ ព្រោះគេយល់ថាការលាងមុខច្រើនដងអាចសម្អាត ជាតិប្រេងដែលកើតពីស្បែក មាននៅលើមុខ ប៉ុន្តែការធ្វើបែបនេះបណ្ដាលឲ្យស្បែកស្ងួត នឹងកើតជម្ងឺស្បែក។
៣. ប្រូតេអ៊ីនដែលអ្នកទទួលបាន
អាហារដែលមានជាតិប្រូតេអ៊ីខ្ពស់អាចធ្វើឲ្យស្បែកហើម។ សមត្ថភាពរបស់ប្រូតេអ៊ីនអនុញ្ញាតឲ្យសារធាតុរាវជ្រាបចូលទៅក្នុងរាងកាយ សារធាតុទាំងនេះ នឹងធ្វើឲ្យស្ទះជាតិទឹក(នឹងបណ្ដាលឲ្យហើមស្បែក) ។ ការទទួលទានអាហារគួររកអាហារណា ដែលមានជាតិប្រូតេអ៊ីនសមស្របទៅនឹងសារពាង្គកាយរបស់យើង៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់