ព័ត៌មានជាតិ

ក្លិប Inter Milan រំពឹង​អាច​ទិញកីឡាករ Vidic ពីបិសាចក្រហម​​​ចុងបញ្ចប់​រដូវកាលនេះ​

អង់គ្លេស៖ តាមរបាយការណ៍របស់ Skysport ដែលបានចុះផ្សាយកាលពីល្ងាចថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៤ នេះ​បាន​ឲ្យដឹងថា កីឡាករ Nemanja Vidic នៅរដូវកាលក្តៅ នេះ គាត់នឹងចាកចេញពីក្លិប បិសាចក្រហម ទៅកាន់ក្លិប Inter Milan នេះបើតាមការអះអាងរបស់លោក Erick Thohir ដែលជាប្រធាន​ជាន់ខ្ពស់របស់ក្លិប អ៊ីតាលី ។

ក្លិប Inter Milan កំពុង​តែ​ជ្រួលចិត្តចង់បាន​ កីឡាករ​សញ្ជាតិស៊ែប៊ីរូបនេះ នៅចុងបញ្ចប់រដូវកាលនេះ ដែលមិនធ្លាប់មាន និងកីឡាកររូបនេះបានប្រកាសថា នឹងចាកចេញពីទឹកដី Old Trafford ។​

លោក Erick Thohir ប្រធាន​ជាន់ខ្ពស់របស់ក្លិប ក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីតាលីថា “ការចរចារទិញ កីឡាករ វ័យ ៣២ ឆ្នាំរូបនេះ កៀកនឹង​ចំណុចព្រមព្រៀង” ។​ លោកបានបន្តថា កិច្ចព្រមព្រៀងនេះ អាចនិយាយថា ឈានដល់ ៩០ ភាគរយ ។​ម្យ៉ាងវិញទៀត នៅពេលដែលអ្វីគ្រប់យ៉ាង​ធ្វើការផ្សារភ្ជាប់នោះ យើងនឹង​ធ្វើសេចក្តីប្រកាសមួយ៕

Nemanja-Vidic-ferdinand_3063437

មតិយោបល់