ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ កម្មករកម្មការិនីជាង២០០នាក់ ផ្ទុះការតវ៉ា នៅខាងមុខរោងចក្រ បិទកំណាត់ផ្លូវជាតិលេខ២ ដើម្បីទាមទារឲ្យថៅកែរោងចក្រ បើកប្រាក់ខែឲ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង ៣០នាទី ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខរោងចក្រ កាត់ដេរសម្លៀកបំពាក់ ចុងហ្វៃ នីតវៀរ អេហ្វធីវ៉ាយ អិលឌីធី ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកម្មករ កម្មារិនី ដែលចូលរួមក្នុងការតវ៉ាខាងលើ ខាងលើបានឲ្យដឹងថាពួកគាត់មានគ្នា២០៨នាក់ បានប្រមូលគ្នាមកធ្វើការតវ៉ានៅពេលនេះ គឺដើម្បីទាមទារប្រាក់ខែ ដែលត្រូវបានថៅកែក្រុមហ៊ុនខាងលើ រត់ចោល តាំងពីខែ៦ ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្នពួកគាត់បានប្តឹងទៅកាន់តុលាការរួចមកហើយ តែពុំទាន់មានដំណោះស្រាយ។
ក្រោយពីមានការតវ៉ានេះរួចមក គេសង្កេតឃើញ កម្លាំងមានសមត្ថកិច្ចបានចុះមកធ្វើការសម្របសម្រួលជាមួយនឹងកម្មករ កម្មការិនី ទាំងនោះ រហូតអស់រយៈពេលជាងកន្លះម៉ោង ទើបមានការបើកផ្លូឡើងវិញ៕










មតិយោបល់