ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Rain និង Kim Woo Bin ហើយនិង Kim Woo Bin ​នឹង​​ចូលរួម​សម្តែងក្នុងរឿង ‘Running Man’ នៅអូស្រ្តាលី​

តារាចម្រៀង Rain និង Kim Woo Bin ត្រូវបានគេអះអាថា នឹង​​ធ្វើជាភ្ញៀវ ​ក្នុងរឿង ‘Running Man’ សម្រាប់ប្រទេសអូស្ត្រាលី ក្នុងនោះក៏មានភ្ញៀវពិសេស តារាសម្តែង Lee Jong Suk ដែល​មានជំងឺគ្រុនផ្តាសាយជ្រូក​។​
តំណាង​របស់តារាចម្រៀង Rain បាន​ឲ្យដឹងថា “តារាចម្រៀង Rain ត្រូវបាន​គេកំណត់​ ជាផ្នែកមួយនៃរឿង ‘Running Man’ ដោយរងចាំ​តែ​ថ្ងៃចេញដំណើរ​ ” ។​

​បើយោងតាមរបាយការណ៍របស់ Star News បាន​ឲ្យដឹងថា ​ នៅមាន តារា​ចម្រៀង និងសម្តែង Lee Jong Suk និង Kim Woo Bin ក៏ត្រូវ​ចូលរួម ​នៅអូស្ត្រាលី ​ ដែលនឹងចាកចេញនៅថ្ងៃទី ២២ ខាងមុខនេះផងដែរ​។​

ដោយឡែក Lee Jong Suk បានប្រាប់សារព័ត៌មានខាងលើ ឲ្យដឹងថា គាត់ត្រូវចូលរួមសម្តែងជាភ្ញៀវជាមួយនឹងរឿងខាងលើ ប៉ុនែ្តពេលនេះ អ្វីដែលសំខាន់នោះ លោកកំពុងមាន​រោគសញ្ញា ជំងឺគ្រុនផ្តាសាយជ្រូក​។​ ដោយ​ត្រូវទទួលការព្យាបាល មុននឹងចាកចេញនេះ​។​
ទន្ទឹមជាមួយនឹងគ្នានេះដែរ តំណាង​ លោក Kim Woo Bin ក៏បានប្រាប់ដល់សារព័ត៌មាន MyDaily ថា “តារារូបនេះ​ក៏បង្ហាញខ្លួន​តាមរយៈរឿងខាងលើដូចគ្នា ដោយត្រូវចេញដំណើរ នៅថ្ងៃទី ២២ ខាង​មុខនេះ​” ៕​
Rain

មតិយោបល់