ព័ត៌មានជាតិ

ស្រាត​រត់​ឡើង​រថយន្ត​ក្រុង ហើយ​វាយ​អ្នកបើកបរ​

​ប៉ូលិស​នៅ​ក្នុង​រដ្ឋ New Jersey បាន​និយាយថា អ្នកដំណើរ​នៅលើ​រថយន្ត​ក្រុង​មានកា​រ​ភ័យខ្លាច​ជាខ្លាំង​ខណៈពេលដែល​បុរស​ម្នាក់​ព្យាយាម​ឡើង​លើ​រថយន្ត​របស់​ពួកគេ​ទាំង​អាក្រាតកាយ​។ សកម្មភាព​រប​ស់បុរ​ស​ម្នាក់​ដែល​កំពុង​ព្យាយាម​ឡើង​លើ​រថយន្តក្រុង​ទាំង​កណ្តោល​ថ្ងៃ​ត្រង់នេះ​ត្រូវបាន​គេ​ថត​ទុក​ធ្វើ​ជា​ភស្តុ​ក​តាង​ទាំងអស់​។ សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា បន្ទាប់ពី​បុរស​ម្នាក់​នោះ​ឡើង​លើ​រថយន្តក្រុង​បាន​វាយ​អ្នកបើកបរ ហើយ​ថែមទាំង​នោម​បង្ហូរ​តាម​ផ្លូវ​ថែម​ទៀត​។ ទីបំផុត​ប៉ូលិស​ចាប់ខ្លួន​គាត់​បាន ហើយ​បាន​សែង​យក​ទៅ​បាត់ តែ​គេ​មិនទាន់​ដឹង​ថា​គាត់​មាន​បញ្ហា​អ្វី​ទេ​បាន​ជា​ធ្វើ​ទង្វើ​ដូច្នេះ​៕
image

មតិយោបល់