ព័ត៌មានជាតិ

តំរង់​នោម​ចម្លែក​ទម្ងន់ ៩ គីឡូ​ត្រូវបាន​យកចេញ​ពី​រាងកាយ​បុរស​ម្នាក់​

​ទោះបីជា​ត្រូវ​ចំណាយពេល​អស់​ជាង​រយៈពេល ១០ ម៉ោង ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​អាច​វះកាត់​យក​តំរង់​នោម​ចម្លែក​ចេញពី​រាងកាយ​អ្នក​ជម្ងឺ​បាន​ដោយ​ជោគជ័យ​។ បើ​យោង​តាម​បុរស​ម្នាក់​មាន​ឈ្មោះ​ថា kelwan វ័យ ២១ ឆ្នាំ​ជា​អ្នក​បង្ហោះ​រូបភាព​ទៅលើ​បណ្តោញ​សង្គម​បាន​និយាយថា នេះ​គឺជា​ជម្ងឺ​តំណពូជ​របស់គាត់​។ ដោយសា​តែ​លោក​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​តំរង់​នោម របស់​គាត់​ខ្សោយ ទើប​បង្ខំ​ឲ្យមាន​ការវះកាត់​ភ្លាមៗ​។ បើ​ជា​យ៉ាងណា​ក៏ដោយ​ក្រុមគ្រួសារ​របស់​អ្នក​ជម្ងឺ​មាន​ការភ័យខ្លាច​យ៉ាងខ្លាំង​ខណៈពេល​ដែល​ឃើញ តំរង់​នោម​ទាំង​គូ​របស់​គាត់​មាន​ពណ៌​ខុស​ប្លែក​ពី​ធម្មតា​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​គាត់​បាន​ផ្លាស់ប្តូរ​តំរងនោម​ថ្មី និង​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​
2014-02-22_233226

មតិយោបល់