តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា គ្រូគង្វាលម្នាក់ត្រូវបានចោរប្រដាប់អាវុធមួយក្រុមប្លន់ ខណៈដែលគាត់កំពុងរួមរ័ក្សជាមួយមិត្តស្រីនៅក្នុងរថយន្ត។ ជាជាងនាំមិត្តស្រីទៅសណ្ឋាគារ លោក Douglas Mazengedza ដែលជាគ្រូគង្វាលបានបើករថយន្តរបស់គាត់ទៅថតនៅឧទ្យាន Centenary នៅក្នុងប្រទេសហ្ស៊ីមបាវេជាកន្លែងដែលគាត់សម្រេចចិត្តរួមភេទ។ ខណៈពេលដែលកំពុងមានអារម្មណ៍រីករាយ ក៏មានចោរមួយក្រុមប្រដាប់ដោយអាវុធ វាយបំបែកកញ្ចក់រថយន្តរបស់គាត់ ហើយគំរាមទារប្រាក់។ បន្ទាប់បីក្រុមចោរចាក់លើគ្រូគង្គាលពីរដង គាត់ក៏បានប្រគល់ទូរស័ព្ទពីរគ្រឿងរួមជាមួយនិងសាច់ប្រាក់ឲ្យទៅពួកគេ។ ឥឡូវនេះគ្រូគង្វាលកំពុងតែសម្រាកព្យាលបាលនៅក្នុងមន្ទីរពេទ្យ រីឯក្រុមចោរប៉ូលិសកំពុងតែធ្វើការស៊ីបអង្កេតដើម្បីតាមចាប់ខ្លួន៕
រូបតំណាង
ព័ត៌មានជាតិ
មតិយោបល់