ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ឋនាគារ មិនរៀងចេញមកវិញលួច ជាប់ទៀត

ក្រចេះ: ជនសង្ស័យម្នាក់ក្នុងអំពើលួចម៉ូតូយ៉ាងសកម្មនៅក្នុងស្រុកស្នួល ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ចុះធ្វើការស្រាវជ្រាវ និងចាប់ខ្លួនបាននៅថ្ងៃទី២ ខែកញ្ញា បន្ទាប់ពីជនម្នាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូជាលើកចុងក្រោយពីពលរដ្ឋម្នាក់ រស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល។
ជនសង្ស័យដែលត្រូវចាប់ខ្លួនក្នុងករណីអំពើលួចឈ្មោះ ញ៉ ធា (ហៅម៉ៅ) អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល (ជាមុខសញ្ញាធ្លាប់ជាប់ពន្ឋនាគារ) ។
ហើយកន្លងទៅថ្មីៗនេះ ជនរូបនេះ បានធ្វើសកម្មភាពលួចម៉ូតូបានសម្រេចជាបន្តបន្ទាប់មានចំនួន៣គ្រឿង របស់ពលរដ្ឋនៅស្រុកស្នួល និងបានយកជម្លៀសទៅលក់នៅខេត្តផ្សេងៗ៕

 

មតិយោបល់