ព័ត៌មានជាតិ

Wayne Rooney កុងត្រា​ថ្មី​បួនឆ្នាំ ​លេង​មួយសប្តាហ៍ ៥ សែន​ដុល្លារ​​

អង់គ្លេស​៖ ​​គ្រូបង្វឹក និង​ជា​អ្នក​​ចាត់ការ​ទូទៅរបស់ក្លិប បិសាចក្រហម លោក David Moyes អាចនឹង​វិល​​ទៅបើកក្រឡុកស្រា​សំប៉ាញ​​សារជាថ្មី ​​ខណៈដែល​ទទួលបានជោគជ័យ​ដ៏ធំបំផុត ​តាំងពីការមកដល់ ​ទឹកដី Old Trafford ដោយ​អាចបញ្ចុះបញ្ចូល​កីឡាករ Wayne Rooney ឲ្យបន្ត​លេង​​ជាមួយនឹងក្លិប​បិសាចក្រហម​នោះ​។​

កាលពីយប់ថ្ងៃសុក្រ កន្លងទៅនេះ ​កីឡាករ Wayne Rooney និង David Moyes បានព្រមព្រៀងគ្នា ជាស្រេច ពោលគឹ កីឡាករ Wayne Rooney នឹង​បន្ត​លេង​ឲ្យក្លិប បិសាចក្រហម ​​បន្ត​ ក្នុងរយៈពេល ៤ ឆ្នាំ ទៀត ក្នុងព្រឹត្តិការណ៍ Premier League ។ ដោយឡែកសម្រាប់​ទឹកប្រាក់ ថ្លៃឈ្នួល​លេង គឺមានចំនួន ៣ សែន ផោន ប្រហែល ៥ សែនដុល្លារ​ ក្នុងរយៈពេល ១ សប្តាហ៍ ។​

ក្នុងសន្និសីទកាសែត កាលពីរាត្រីថ្ងៃសុក្រនោះ កីឡាករ Wayne Rooney បាននិយាថា “ខ្ញុំតែងតែ​ទទួលបាននូវព័ត៌មាន ចាកចេញ ​​​ជាញឹកញាប់ ប៉ុន្តែ​អ្វីៗគ្រប់យ៉ាងវាបានក្លាយជាការពិតហើយ នោះគឺ ខ្ញុំនឹងបន្ត​លេង​ឲ្យក្លិបបិសាចក្រហម ។ រវាងខ្ញុំ និង គ្រូបង្វឹកតែងតែមានទំនាក់ទំនង​ល្អ ហើយឥឡូវនេះ ខ្ញុំរីករាយនឹងកាន់ប៊ិច ចុះកុងត្រា​ថ្មីបន្ត​លេង​ឲ្យក្លិបបិសាចក្រហម​” ៕​
club-premier-football-united-wayne-rooney-manchester-united-david-moyes-ed-woodward_3087888

មតិយោបល់