ព័ត៌មានជាតិ

មនុស្ស៤នាក់ស្លាប់ និង៩នាក់របួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៦ឧសភា

ភ្នំពេញ: នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក យប់៤លើក បណ្តាលឲ្យមនុស្សស្លាប់ បុរស៤នាក់ រងរបួសធ្ងន់ ៧នាក់ ស្រីម្នាក់ និងរបួសស្រាល បុរស២នាក់ ដោយគិតចាប់ពីម៉ោង ១៤ ថ្ងៃទី១៥ខែឧសភា ដល់ម៉ោង ១៤ ថ្ងៃទី១៦ខែឧសភា ឆ្នាំ២០១៦។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៧គ្រឿង រួមមាន ម៉ូតូចំនួន ១២គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង ។

មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក មិនគោរពសិទ្ធ ២លើក ស្រវឹង ១លើក ប្រជែង ១លើក បត់គ្រោះថ្នាក់ ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៦នាក់ យប់២នាក់។

គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក ផ្លូវខេត្ត-ក្រុង ចំនួន ១លើក និងផ្លូវលំចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៧លើក រថយន្តធុនតូច ២លើក។

ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ ២លើក ស្លាប់២នាក់ របួសម្នាក់ ខេត្តព្រះវិហារ ១លើក ស្លាប់ម្នាក់ របួស២នាក់ និងខេត្តត្បូងឃ្មុំ ១លើក ស្លាប់ម្នាក់ របួស ២នាក់។

នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៣,១៥៥គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១,២១៤គ្រឿង និងពិន័យសរុប ១,៩៤១គ្រឿង៕

image

 

មតិយោបល់