ព័ត៌មានជាតិ

បុរស​ដំបូង​គេ​ដែល​មាន​មុខមាត់​ដូច Alien

​ជាមួយនឹង​លលា​ដ៏​ក្បាល​ដ៏​ធំ ព្រមទាំង​ផ្ទៃមុខ​ខុស​ពី​ធម្មតា​របស់​ក្មេង​ជំទង់ Dennis ជនជាតិ​អាមេរិក បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​មាន​ការអាណិតអាសូ​រ ហើយ​ឆាកជីវិត​របស់​គាត់​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ខ្សែភាពយន្តរ​បាំង​នៅក្នុង​ឆ្នាំ ១៩៨៥ ដែល​ដឹកនាំ​ដោយ​លោក Peter Bogdanovich ។​

​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា Dennis កើត​នៅ​ឆ្នាំ ១៩៦១ ក្នុង​រដ្ឋ Californai សហរដ្ឋអាមេរិក​។ នៅ​អាយុ ៤ ឆ្នាំ​គាត់​ត្រូវបាន​ក្រុម​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា​មាន​ជម្ងឺ​ដ៏​កម្រ​ដែល​ធ្វើ​ឮ​ឲ្យ​ឆ្អឹង​មុខ​លូតលាស់​ខុស​ធម្មតា​។ មុនពេល​មាន​អាយុ ៧ ឆ្នាំ​ខួរក្បាល​របស់ Dennis ត្រូវបាន​បំផ្លាញ់​ដោយ​ការចាក់​បញ្ចូល​ជាតិ​កាល់ស្យូម​ទៅ​ក្នុង​ខួរក្បាល​។ ប៉ុន្តែ​ជា​អកុសល​នៅពេលដែល​គាត់​មាន​អាយុ ១៦ ឆ្នាំ​ក្មេង​ជំទង់​រូប​នេះ​ត្រូវបាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ជម្ងឺ CDD ៕​
Alien

មតិយោបល់