ព័ត៌មានចចាមអារ៉ាមចុងក្រោយបានឲ្យដឹងថា ក្រុមហ៊ុន Nokia នឹងបង្ហាញស្មាតហ្វូនប្រើ Android របស់ខ្លួនដំបូងនៅថ្ងៃ២៤ខែកុម្ភៈ ឆ្នាំ ២០១៤ ក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទដៃពិភពលោកឆ្នាំ ២០១៤។
ព័ត៌មានចចាមអារ៉ាមចុងក្រោយបាននិយាយថា ក្រុមហ៊ុន Nokia បានបង្កើតស្មាតហ្វូនប្រើ Android តាំងពីមុនពេល Microsoft ទិញអាជីវកម្មរបស់ខ្លួនទៀត ហើយស្មាតហ្វូនប្រើប្រាស់ប្រព័ន្ធដំណើរការ Android នេះត្រូវបានបង្កើតឡើងដោយរោងចក្ររបស់ Nokia នៅក្នុងប្រទេសហុងគ្រី និងសាកល្បងឲ្យផ្ទាល់នៅទីនោះផងដែរ។
ដោយឡែកកាលពីសប្ដាហ៍មុន នៅលើគេហទំព័រ វៀតណាម បានដាក់លក់ Nokia A110 ដែលជាស្មាតហ្វូន Nokia ប្រើ Android ហើយលក់ក្នុងតម្លៃជាង ១០០ដុល្លារអាមេរិកទៀតផង។
និយាយជារួម សម្រាប់ក្រុមហ៊ុនហ្វាំងឡង់ Nokia មួយនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញស្មាតហ្វូនប្រើ Android នៅក្នុងព្រឹត្តិការណ៍ MWC ប៉ុន្តែព័ត៌មានពិតនោះមិនត្រូវបានបង្ហាញជាផ្លូវការទេ ពោលគឺរង់ចាំការបង្ហាញជាផ្លូវការនៅរសៀលនេះ៕

មតិយោបល់