ព័ត៌មានជាតិ

តើ​មនុស្ស​ស្រី​បែបណា​ដែល​អាច​ទទួល​អារម្មណ៍​សុខ​ស្រួល​ដល់​ចំណុច​កំពូល ?

អ្នក​វិទ្យាសាស្ត្របានរកឃើញថា កត្តាដែល​អាច​ជួយ​ឲ្យ​ស្ត្រីឈាន​ទៅ​ដល់​ចំណុច​កំពូល គឺ​កម្រ​នឹង​ធ្វើ​បាន​បំផុត។ ​មាន​បញ្ហា​ជា​ច្រើន​ក្នុង​ការ​​ជួយ​ឲ្យ​ស្ត្រី​អាច​សម្រេច​ដល់​ចំណុច​កំពូល (តាមរយៈ​ការភេទ) ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែគិត​ថា ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​សមត្ថភាព​បុរស់ ជា​ពិសេស​សំដៅ​ទៅ​លើ អាអូនតូច របស់​ពួក​គេ​តែ​ម្តង។ ទោះ​ជា​យ៉ាង​ណា​តាម​ការ​សិក្សា​ថ្មីមួយ​បាន​បង្ហាញ​ថា ការ​ពិត​ផ្ទុយ​ពី​អ្វី​ដែល​មនុស្ស​រាល់​គ្នា​ធ្លាប់​បាន​គិត​ទាំង​ស្រុង ទំហំ​នៃស្បែក​ដែល​គ្រប់​ដណ្តប់​លើ​តំបន់​សម្ងាត់​របស់ស្ត្រី និង​ចម្ងាយ​ទៅ​កាន់​ទ្វារធំ គឺ​ជា​គន្លឹះ​មួយ​ក្នុង​ការ​សម្រេច​ផ្លូវ​អារម្មណ៍​ដ៏​វិសេសវិសាល​របស់​ស្ត្រី។ ការ​រកឃើញ​នេះ គឺ​ជា​ជំហាន​ដ៏​សំខាន់​នៅ​ក្នុង​ការ​សិក្សា នៃ​ការ​ព្យាបាល​ថ្មី​សម្រាប់​ស្ត្រី​ដែល​ទទួល​រង​ពី​នូវ​បញ្ហា​ដែល​ពុំ​អាច​ទទួល​បាន​ភាព​សុខ​ស្រួល​​ដូច​បំណង។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ពិសោធន៍​ទៅ​លើ​ស្ត្រី​ចំនួន ៣០ នាក់​ដែល​មាន​លក្ខណៈ​ភេទ​ខុស​គ្នា​ទាំង​អស់ ហើយ​មានអាយុជាមធ្យម ៣២ ឆ្នាំ។ ក្នុង​ចំណោមពួកគេ ១០ នាក់បានឆ្លើយតបវិញថា កម្រ ឬមិន​អាច​ឈាន​ដល់​ចំណុច​កំពូល​ក្នុង​អំឡុង​ពេល​សម្រេច​កាម​ បើ​ទោះ​ជា​សម្រេច​បាន​នូវ​សម្រើប​​ជា​​ញឹក​​ញាប់​​ក៏​​ដោយ។ បញ្ហានូវ​ភាព​ព្រងើយ​កណ្តើយ ឬពិបាក​សម្រេច​បាន​ដល់​ចំណុច​កំពូល​របស់ស្ត្រី ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​លក្ខណ្ឌ​មួយ​ដែល​មាន​ភាព​តាន​តឹង​ធ្ងន់​ធ្ងរ​បំផុត។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​ផ្តោត​សំខាន់​ទៅ​លើ​ជម្រើស​នៃ​ការ​ព្យាបាល​សម្រាប់​ជម្ងឺ​នេះ។
ការរកឃើញនេះបានបង្ហាញថាសម្រាប់ក្រុមស្ត្រី ដែល​មាន​សន្ទះ​ស្បែក​គ្រប​ដណ្តប់​តំបន់​សម្ងាត់​ធម្មតា​មាន​ទំហំ​តូច​ជាង​ចម្ងាយ ពី​តំបន់​សម្ងាត់​ទៅ​ទ្វារ​ធំ ពួក​គេ​មិន​អាច​សម្រេច​នូវ​ភាព​វិសេសវិសាល​នៅ​ក្នុង​ការ​រួម​ភេទ​នោះ​បានទេ។

លោកវេជ្ជបណ្ឌិត Susan Oakley មកពីមន្ទីពេទ្យ Samaritan រដ្ឋ Ohio សហរដ្ឋអា​មេរិក​មាន​ប្រសាសន៍​ថា តាម​ការ​ពិត​សន្ទះ​ស្បែក ដែល​គ្របដណ្តប់​តំបន់​សម្ងាត់ បញ្ជាក់​យ៉ាង​ច្បាស់​អំពី​សសៃ​ប្រសាទ​​ដែល​អាច​រំញោចការ​​រំភើបរបស់​ស្ត្រីឲ្យ​មានអារម្មណ៍​ស្រីវ​ស្រីប​ក្នុង​អំឡុង​ពេល​រួមភេទ។

ក្រុមអ្នកវិទ្យាសាស្ត្រសង្ឍឹមថាការរកឃើញដ៏សំខាន់នេះ នឹង​អាច​ជួយ​ព្យាបាល​ជម្ងឺ​របស់​ស្ត្រី​ដែល​មិន​បាន​ទទួល​នូវ​ការ​សប្បាយ​ក្នុង​អំឡុង​ពេល​រួមភេទ​ កុំ​ឲ្យ​​មាន​ផល​ប៉ះ​ពាល់​ដល់​ជម្ងឺ​ផ្លូវ​ចិត្ត៕
sexaul
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដណឹង​

មតិយោបល់