ផ្ទះ ព័ត៌មានជាតិ លាន់ដូចរន្ទះ!...

លាន់ដូចរន្ទះ! រថយន្ត និងម៉ូតូ បើកបរបញ្ច្រាសទិស បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់

0

តាកែវ: កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៦និង៤៦នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់ ស្ថិតនៅភូមិល្វាត្នោត ឃុំល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តម៉ាក TOYOTA TACOMA ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខកណ្តាល 2A.5627 អ្នកបើកបរឈ្មោះ ង៉ូវ ពុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយតាមេឃ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ផ្លាកលេខភ្នំពេញ 1BC.3442​ អ្នកបើកបរឈ្មោះ ឃុន រ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ អ៊ឹម ពិសិដ្ឋ ភេទប្រុស អាយុ១២​ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បណ្តាលឲ្យស្លាប់ទាំងពីរនាក់ ។

មូលហេតុ៖ បណ្តាលមកពីភាគីរថយន្ត បើកបរមានជាតិស្រវឹង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកំណត់ហេតុ និងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប ។ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់