ព័ត៌មានជាតិ

រក​ឃើញ​សត្វ​ប្រកួត​កន្ទុយ ៨ នៅ​អាមេរិក​

​សត្វ​ប្រកួត​កន្ទុយ​កន្ទុយ ៨ មួយ​ក្បាល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ទីក្រុង Venice តាម​បណ្តោយ​ឆ្នេរ Freakshow ដោយ​ស្ត្រី​ម្នាក់​ដែល​រស់នៅ​ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក​។​
Ray បាន​និយាយថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​គាត់​បាន​ឃើញ​សត្វ​ប្រកួត​មាន​កន្ទុយ​ចម្លែក​ក្នុងចំណោម​សត្វ​ប្រកួត​ដែល​គាត់​ធ្លាប់​បានឃើញ​ពីមុនមក ហើយ​ឥឡូវ​គាត់​ជា​ម្ចាស់​នៃ​សត្វ​ដ៏​កម្រ​មួយ​នេះ​។ សត្វ​ប្រកួត​មួយ​ក្បាល​នេះ​មាន​ប្រវែង ១.២ ម៉ែត្រ ហើយ​លោក Ray សន្និដ្ឋាន​ថា​វា​មាន​វ័យ​ចំណាស់​ហើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ​គ្មាន​ន​ណា​ម្នាក់​អា​កំណត់​ជាក់លាក់​ថា​កន្ទុយ​របស់​សត្វ​ប្រកួត​មួយ​នេះ​វិវត្តន៍​ខុសពី​ប្រក្រតី​ដោយសារ​បញ្ហា​អ្វី​នោះឡើយ​។ បច្ចុប្បន្ន​នេះ​សត្វ​ប្រកួត​កន្ទុយ ៨ ត្រូវបាន Ray ចាត់​ទុក​ដូចជា​សមាជិក​នៃ​ក្រុមគ្រួសារ​របស់​លោក​ម្នាក់​ដែរ​៕

Iguanas

មតិយោបល់