នីហ្សេរីយ៉ា ៖កាលពីឆ្នាំមុនស្ត្រីម្នាក់មានឈ្មោះ Amina Bello វ័យ ២៥ ឆ្នាំរស់នៅក្នុងភូមិដាច់ស្រយោមួយក្នុងរដ្ឋ Adamawa ប្រទេសនីហ្សេរីយ៉ា ធ្វើឲ្យក្រុមគ្រូពេទ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈពេលដែលផ្តល់កំណើតមកជាដុំថ្មមួយដុំដ៏ធំ។ តាមរយៈប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា Bello ពរពោះកូនប្រុសរយៈពេល ៤ ឆ្នាំមកហើយ នៅតែមិនព្រមកើតដូចការរំពឹងទុកសោះ។ ក្នុងការមានទម្ងន់នេះ Bello ចាប់ផ្តើមមានអារម្មណ៍មិនស្រួល រហូតដល់ឆ្នាំ ២០១៣ នាងចាប់ផ្តើមឈឺចាប់យ៉ាងខ្លាំង។ ក្រោយពីការឈឺចាប់អស់រយៈពេល ៣ ថ្ងៃជាប់ៗគ្នានាងបានផ្តល់កំណើតឲ្យដុំថ្មធំមួយដុំ។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា ករណីដែលសាកសពទារកក្លាយទៅជាថ្មនេះមិនដែលធ្លាប់ប្រទះទេពីមុនមក ហើយ Bello ក៏ត្រូវបានមន្ទីរពេទ្យមួយនេះធ្វើការព្យាបាលដោយឥតគិតលុយផងដែល៕
រូបតំណាង
ព័ត៌មានជាតិ
មតិយោបល់