វែល៖ មានរឿងមួយដ៏ចម្លែក ដែលកើតនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០១៣ នេះ បានឲ្យដឹងថា ឪពុកម្តាយរបស់ក្មេងប្រុសម្នាក់បានខលទៅកាន់ប៉ូលិស ខណៈដែលកូនរបស់ខ្លួនបិទទ្វារនៅក្នុងបន្ទប់លេង ហ្គេម Xbox ដោយមិនព្រមរកបាយទឹក ដែលតស៊ូលេងស្ទើរស្លាប់ ស្ទើររស់ ។ហេតុដូច្នេះឪពុកម្តាយក្មេងនេះបានខលទៅលេខ ៩៩៩ ដើម្បីឲ្យខាងប៉ូលិសជួយ។
នេះជាករណីដែលចម្លែកណាស់ ក្នុងចំណោម ករណីខលទៅ កាន់ ៩៩៩ កាលពីឆ្នាំកន្លងទៅ ដោយក្នុងនោះមាន អ្នកខលចំនួន 520,000 លើក ដោយមានប្រាំករណីសង្គ្រោះបន្ទាន់ ដែលស្ថិតនៅភាគខាងកើតប្រទេសវែល ក្នុងរយៈពេល ១២ ខែ ។ប៉ុន្តែក្នុងចំណោមករណីខលដ៏ច្រើនសន្ធឹកនេះ មាន 225,000 លើបញ្ហាគ្រោះថ្នាក់ និង 46,000 ករណីឃាតកម្ម។ក្រៅពីនេះ ទាក់ទិនទៅនឹង ស្វែងរកក្រុមហ៊ុនរថយន្តសម្រាប់ថ្ងៃហូលីដេ របស់ពួកគេ។
ជាមួយនឹងករណីខាងលើ នោះ ប៉ូលិស ម្នាក់ឈ្មោះ Supt Alex Goss បាននិយាយថា សម្រាប់ការខលលើករណីកាត់បន្ថយពេលវេលា ឬបញ្ឈប់កូនឲ្យឈប់លេង ហ្គេម Xbox វាជាករណីមិនចាំបាច់នោះទេ។
លោកបានបន្តទៀតថា សម្រាប់ខ្សែទូរស័ព្ទ ៩៩៩ នេះ គឺសម្រាប់ករណី សង្គ្រោះបន្ទាន់ ឃាតកម្ម មិនមែនសម្រាប់ករណីខាងលើនោះទេ៕
មតិយោបល់