អេស្ប៉ាញ៖ ខ្សែបម្រើដ៏ឆ្នើម Andres Iniesta របស់ ក្លិប អ្នកមានបុណ្យ Bacelona សង្ឈឹមថា មិត្តរួមក្រុម កីឡាករ Carles Puyol គួរតែបញ្ចប់អាជីពនៅ ពហុកីឡដ្ឋាន Nou Camp ដែលកុងត្រារបស់គាត់នឹងបញ្ចប់នៅរដូវកាលនេះ។
Carles Puyol បានចំណាយពេល នៅ ក្លិប អ្នកមានបុណ្យ Bacelona ដោយតែងតែជួយជ្រុំជ្រែង ឲ្យក្លិបនេះ ឈ្នះពានរង្វាន់នានា ខណៈដែលខ្លួនលេងបាន ១៥ ឆ្នាំនោះ ។ប៉ុន្តែរបាយការណ៍នានា ក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ ដែលជាប្រធានក្រុម កំពុងពិចារណា ចាកចេញពីក្លិប ជាមួយនឹងបញ្ហារបួស ដែលកំពុងមាន ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករ Andres Iniesta ក៏បានចំណាយពេលជាង ១០ ឆ្នាំ លេងជាមួយនឹង Carles Puyol នៅ ក្លិប Bacelona ក្នុងនោះ Andres Iniesta បាននិយាយថា គាត់សង្ឈឹមថា Puyol បន្តលេង នឹងបញ្ចប់អាជីព នៅអេស្ប៉ាញ នេះ៕
មតិយោបល់