ព័ត៌មានជាតិ

រថយន្ត​ឡង់​គ្រីស័រ​អ្នកបើក​ស្រវឹងធ្លាក់ភ្នែ​ក​បើក​ទៅ​បុក​ម៉ូតូ​សង់​ប៊ិច បើក​ឆ្លងផ្លូវ​របួសធ្ងន់​ម្នាក់​

​រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​ខណៈពេល​កំពង់​ជិះ​ម៉ូតូ​សង់​ប៊ិច ពណ៌​ខ្មៅ មួយ​គ្រឿង​ឆ្លងផ្លូវ​ក៏​ត្រូវ​រថយន្ដ​ឡង់​គ្រីស័រ​ស៊េរី​២០១៣ ពណ៌​ខ្មៅ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​បុក​ចំ​ពីមុខ​ពេញទំហឹង កាលពី​វេលា​១០​នឹង​០០​នាទី​យប់​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៤​តាម​បណ្តោយ​ផ្លូវ​២៧១​កែង​នឹង​ផ្លូវ​២០៧​ខាងត្បួ​ង​គល់​ស្ពាន​អាកា​សស្ទឹងមានជ័​យ​ប្រមាណ​១០០​ម៉ែត្រ​ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន​។​ភ្លាម់ៗ​នៅ​នឹង​កន្លែងកើតហេតុ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​ទេ​។​

​យោងតាម​ប្រភព​ពត៏មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យដឹងថា​មុនពេល​កើតហេតុ មាន​រថយន្ត​ឡង់​គ្រីស័រ ពណ៌​ខ្មៅ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-1841 បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ជោកជាំ​ម្នាក់​បាន​ធ្វើដំណើរ​យ៉ាង​លឿន​តាមផ្លូវ​២៧១​ក្នុង​ទិសដៅ​ពី​ត្បួង​ទៅ​ជើង​ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុ​ជា​ផ្លូវ​បែក​ជា​បី​ក៏​មាន​ម៉ូតូ​សង់​ប៊ិច ពណ៌​ខ្មៅ​មួយ​គ្រឿង​អត់​ស្លាក​លេខ ដែល​ធ្វើដំណើរ​តាមផ្លូវ​២០៧​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ឆ្លងផ្លូវ​ក៏​ត្រូវ​រថយន្ត​ឡង់​គ្រីស័​របុក​ចំ​ពីមុខ​ពេញទំហឹងប​ណ្តា​ល​ឲ្យ​បុរស​ម្នាក់​ដែលជា​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ​ត្រូវបាន​មិត្តភក្តិ​ដឹក​តាម​ម៉ូតូ​យក​ទៅ​ធ្វើ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ។​ចំណែក​ម៉ូតូ​នឹង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​។​

2014-07-21_103232
2014-07-21_103427

មតិយោបល់