ព័ត៌មានជាតិ

ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​ស្នេ​ហា​ក្នុង​ពេល​រាត្រី​មាន​ភាព​រ៉ូ​មែន​ទិច

ពេល​ដែល​អ្នក​កំពុង​តែ​មើល​ទូរទស្សន៍ ឬ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជា​មួយ​គ្នា គឺជា​ពេល​វេលា​មួយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនោ​ស​ញ្ចេតនា​បំផុត។ ព្រោះ​នេះ​ជា​ពេល​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​សម្រាប់​អ្នក​ទាំង​ពីរ​ដែល​អាច​ធ្វើ​ការ​និយាយពាក្យ​ពិត​ដោយ​ស្មោះ​ត្រង់ និង​អាច​បញ្ចេញ​នូវ​អារម្មណ៍​ដ៏​ជ្រោល​ជ្រៅ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។
* ត្រូវប្រាដកថាគ្មានការរំខាន
– អ្នកមិនចង់ឲ្យរាត្រីដ៏សែនរ៉ូម៉េនទិចរបស់ខ្លួន ត្រូវបានបំផ្លាញ់ដោយមិត្តភក្តិ ឬសាច់​ញាតិ​របស់​អ្នក​ដោយ​ប្រការ​ណា​មួយ​ឡើយ។ ប្រសិន​បើ​មាន​ការ​រំខាន​មែន​នោះ​គម្រោង​ការ​របស់​អ្នក និង​ត្រូវ​បរាជ័យ ហើយ​មិន​អាច​ឈាន​ទៅ​ដល់​ចំណុច​ដែល​អ្នក​ទាំង​ពីរ​ចង់​បាន​ដូច​គ្នា។

* ដឹងនូវអ្វីដែលដៃគូរបស់អ្នកចង់បាន
– មានសំនួរខ្លះដែលអ្នកចង់សួរខ្លួនឯង តើ​ដៃ​គូរបស់​អ្នក​ចូល​ចិត្ត​អាហារ​អ្វី? ចង់​ញ៉ាំ​ភេសជ្ជៈ​អ្វី? នៅ​ហាងណា​មួយ? ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​អ្វី? អ្នក​អាច​ទៅ​កន្លែង​រ៉ូ​មែន​ទិច​ជា​ពិសេស​ណាមួយ នៅ​ថ្ងៃឈប់​សម្រាក​ជា​មួយ​គ្នា ចូល​សាក​ល្បង​បង្កើត​វា​ឡើង។ ចូរ​ចង​ចាំ​ថា ការ​ស្តាប​ភ្លេង​នៅ​ក្រោម​ពន្លឺ​ភ្លើង​ពណ៌​ជា​គន្លឹះ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​ទាំង​ពីរ​កាន់​តែ​មាន​ភាព​រ៉ូមែន​ទិច។
-នៅពេលដែលគិតដល់រឿងមនោសញ្ចេតនា គ្មាន​អ្វី​ល្អ​ជាង​ការ​ញ៉ាំអាហារ​ពេល​ល្ងាច​ក្រោម​ពន្លឺ​ភ្លើង​ទៀន​នោះ​ទេ សំខាន់​បំផុត​អ្នក​ត្រូវ​តែ​ចម្អិន​អាហារ​ដោយ​ផ្ទាល់​ដៃ និង​ជ្រើស​រើស​បទ​ចម្រៀង​ដែល​មាន​ភាព​លង្លង់​លន្លោច​ដើម្បី​ស្តាប់​នៅ​ពេល​ញ៉ាំ​អាហារ​រួម​គ្នា។

* បង្ហាញថាអ្នកពិតជាស្រឡាញ់គេខ្លាំងណាស់
– ការអង្គុយញ៉ាំអាហារនៅក្រោមពន្លឺភ្លើងទៀន ឬស្តាប់ភ្លេង​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ ដើម្បី​ឲ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​មួយ​ទៀត អ្នក​គួរ​តែ​រៀប​ចំ​ត្របក​ផ្កា​កុលាប​រាយ​នៅ​តាម​ផ្លូវ​រហូត​ដល់​ក្នុង​បន្ទប់​ទឹក ឬ​បន្ទប់​គេង​របស់​នាង​តែម្តង។ រឿង​នេះ​កុំ​ឲ្យនាង​ដឹង​ខ្លួន​ឲ្យ​សោះ ដើម្បី​ឲ្យ​នាង​កាន់​តែ​មាន​ភាព​ភ្ញាក់​ផ្អើល​ក្រោយ​ពី​ញ៉ាំ​អាហារ​នៅ​ក្នុង​ផ្ទះ​ជា​មួយ​អ្នក។
– ត្រូវ​ចង់ចាំថាភាពរ៉ូមែនទិចបំផុត កើតឡើងនៅ​ពេល​យប់ បន្ទាប់​ពី​សម្រាក់​ពីការ​ងារ និង​ជា​ពេល​ដ៏ល្អ ដើម្បី​បង្ហាញ​ថា​អ្នក​ពិត​ជា​ស្រឡាញ់​គេ​ខ្លាំង​ណាស់៕
Best-Honeymoon-Destinations
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់