បន្ទាប់ពីការរៀបអាពាហ៍ពិពាហ៍ហើយ ជៀសមិនផុតពីការសប្បាយរួមគ្នានៅលើគ្រែនោះទេ នេះប្រៀបដូចជាគ្រឿងទេសដែលអ្នកមានអាចខ្វះបានអញ្ចឹង នៅក្នុងជីវិតរស់នៅ។ ទោះបីជាយ៉ាងណាក៏ដោយលោកអ្នកមិនអាច ចេះតែបើកយុទ្ធនាកានោះទេ ត្រូវចេះមើលកាលៈទេសៈ និងជ្រើសពេលវេលាឲ្យបានសមរម្យផងដែល ទើបធ្វើឲ្យការសប្បាយរបស់អ្នកកាន់តែមានភាពប្រសើរ។
ពេលព្រឹកព្រលឹម
តាមអ្នកវិទ្យាសាស្ត្របង្ហាញថា ពេលព្រឹកគឺជាថ្ងៃថ្មីទាំងអារម្មណ៍ និងសុខភាពរបស់អ្នកគឺស្រស់ថ្លាទាំងអស់។ ម្យ៉ាងទៀតវាប្រៀបដូចជាការហាត់ប្រាណដែលជួយពង្រឹងប្រព័ន្ធភាពសាំរបស់រាងកាយ ធ្វើឲ្យមានការធន់នឹងជម្ងឺគ្រុនផ្កាសាយ សុខភាពសក់ ស្បែក និងក្រចកមានភាពប្រសើរឡើងដែរ។ អ្នកស្រាវជ្រាវបានរកឃើញផងដែរថា ការរួមភេទ ៣ ដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជម្ងឺគាំងបេះដូង ឬជម្ងឺដាច់សសៃឈាមក្នុងបេះដូង។
ថ្ងៃត្រង់
ពេលអាហារថ្ងៃត្រង់ក៏ជាពេលវេលាមួយដែលគួរតឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដែរ ប្រសិនបើពេលព្រឹកអ្នកមានភាពល្វីយខ្លាំងដែលធ្វើឲ្យគ្មានកំលាំងគ្រប់គ្រាន់។ ប៉ុន្តែការឡើងឋានសួរគ៌ នៅពេលនេះអាចឲ្យអ្នកមានភាពហ៊ាវហ៊ត់ និងងងុយគេងនៅពេលរសៀលទៅវិញ។
ល្ងាច
ទាក់ទងទៅនឹងអាហារពេលល្ងាច អ្នកគួរតែរងចាំរយៈពេលប្រហែលជា ២ ទៅ ៣ ម៉ោង ទើបល្អ ប្រសិនបើប្រញាប់ភ្លាមៗអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ។ ម្យ៉ាងទៀតប្រសិនបើអ្នកញ៉ាំអាហារនៅផ្ទះឆ្អែតជ្រុល អ្នកអាចចង់តែគេងច្រើនជាងមានចំណង់ ដូច្នេះហើយអ្នកគួរតែទៅញ៉ាំអាហារនៅខាងក្រៅ ដើម្បីគយគន់បរិយាកាសផង។
ពាក់កណ្តោលយប់
បើយោងតាមការសិក្សាថ្មីបានបង្ហាថា ពេលវេលាដ៏ល្អដែលអាចធ្វើឲ្យដៃគូមានភាពស្រីបស្រាលដល់ចំណុចកំពូលយ៉ាងឆាប់រហ័ស គឺនៅពាក់កណ្តាលយប់។ ណាមួយក្នុងកំឡុងពេលនេះអាចជួយឲ្យអ្នកគេងលក់បានស្កប់ស្កល់ក្រោយពីបានបញ្ចេញសកម្មភាពអស់កំលាំង។
ជាការពិតណាស់មនុស្សម្នាក់ៗមិនអាចមានពេលវេលា ដើម្បីទទួលបានភាពរំជីបរំជួលដូចគ្នានោះទេ ដូច្នេះអ្នកអាចជ្រើសរើសយកពេលវេលាណាមួយក៏បាន៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់