ព័ត៌មានជាតិ

បើកម៉ូតូវ៉ាជែង ជ្រុលទៅបុករ៉ឺម៉កពីក្រោយ ផុងថ្ងាសស្លាប់ភ្លាមៗនៅនឹងកន្លែង

ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់ជីវិតគួរឲ្យអាណោចអធម័ បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿន បានបើកវ៉ាជែងជ្រុលទៅបុករ៉ឺម៉កពីក្រោយ ដែលចតជាប់និងទ្រូងផ្លូវកំពុងតំឡើងស្លាកខុនដូរ។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ប៊ុន សៀវប៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ ។ ចំណែករ៉ឺម៉កម៉ូតូសង់កូរ៉េ ពណ៌ក្រហម កញ្ចាស់ ដឹកស្លាកប៉ាណូ ផ្សាយពាណិជ្ជកម្ម។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូឌ្រីមសង់០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-7253 បើកពីកើតទៅលិច ក្នុងល្បឿនលឿនបានបើកវ៉ាជែងជ្រុលទៅបុករម៉កមួយគ្រឿងមិនមានស្លាកលេខ ដែលកំពុងចតជាប់និងទ្រូងផ្លូវ ចំក្រោយពេញទំហឹងបណ្ដាលឲ្យផុងថ្ងាសស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិយកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូនិងរ៉ឺម៉ក សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យប្រគល់ឲ្យទៅជំនាញ ការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ដោយខាងការិយាល័យជាប់រវល់រឿងច្រើនពេកក៏ឲ្យខាងជំនាញខណ្ឌពោធិ៍សែនជ័យទៅយកទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
//www.youtube.com/watch?v=cRfOqRQxFpk

មតិយោបល់