តារាម៉ូដែលអ៊ុយក្រែន បានបង្ហាញព័ត៌មានខ្លួនថា ខណៈដែលខ្លួនមានជីវិតពិតដូចតុក្កតា ដូច្នេះ នាងសង្ឈឹមថា នាងរស់នៅដោយគ្មាន ការញ៉ាំអាហារ និង ផឹកទឹក ។
នាង Valeria Lukyanova ដែលមានរូបរាងដូចតុក្កតា បានធ្វើឲ្យមនុស្សជាច្រើន ភ្ញាក់ផ្អើល បន្ទាប់ពីនាង បញ្ចេញ គំនិតផ្ទាល់ខ្លួន ថា នឹងមិនញ៉ាំអ្វី ក៏ដូចជាផឹកទឹក។
ស្រីស្រស់រូបនេះបានប្រាប់ដល់ International Business Times ឲ្យដឹងថា មួយរយៈចុងក្រោយមកនេះ នាងមិនបានញ៉ាំអាហារ ក៏ដូចជាផឹកឡើយ ។ទន្ទឹមជាមួយនឹងគ្នានេះដែរ មានមនុស្សជាច្រើន ជឿជាក់ថា កាលដែលនាងធ្វើបែបនេះ អាចនឹង ផ្តាច់ជីវិតខ្លួនឯង ក្នុងពេលឆាប់ៗ ។
គេនៅចាំបានថា កាលពីឆ្នាំទៅ មានស្ត្រីអាយុ ៦៥ ឆ្នាំម្នាក់ រស់នៅ ដោយមិនញ៉ាំអាហារឡើយ ដោយ ផឹកតែទឹក និង ទឹកតែ តែប៉ុណ្ណោះ ។ជាអកុសលស្ត្រីរូបនេះ រស់នៅឃើញពិភពលោកតែ ៤៧ថ្ងៃតែប៉ុណ្ណោះ ចំពោះការបង្អត់អាហារនេះ ។
ជាមួយនឹងការបង្អត់អាហាររបស់នាង Valeria Lukyanova ត្រូវបានខាងវេជ្ជបណ្ឌិត Ronald Hoffman នៅ Hoffman Center ធ្វើការព្រមានដល់នាង សូមបញ្ឈប់នូវគំនិតឆ្កួតៗនោះ ដែលធ្វើឲ្យរាងកាយចុះខ្សោយ និងឈានទៅរក ការផ្តាច់ជីវិត បើទោះនាងយល់ឃើញថា ការបង្អត់អាហារអាចធ្វើឲ្យនាង កាន់តែមានរូបរាងដូចតុក្កតានោះ៕


មតិយោបល់