ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រយ័ត្ន! ទៅបុកដើមឈើ ស្លាប់និងរបួសធ្ងន់២នាក់ នៅកំពត

កំពត: កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយ បង្កឡើងដោយខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម។

ជនរងគ្រោះមានឈ្មោះ ស្វាយ គឹមសួន ភេទប្រុស អាយុ៦៦ឆ្នាំ ស្នាក់នៅស្រុកឈូក ខេត្តកំពត បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1A-2395។

មុនពេលកើតហេតុ ជនរងគ្រោះបានធើ្វដំណើរដោយម៉ូតូឌ្រីមសង់ចំនួន២នាក់ ពីត្បូងទៅជើង លុះមកដលចំណុចកើតហេតុ បានជ្រុលចង្កូតមកបុកដើមឈើនៅចឹញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង និងអ្នករួមដំណើរម្នាក់រងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់