ព័ត៌មានជាតិ

បង្ហោះរូប​អាក្រាត​លើហ្វេសប៊ុក​ដើម្បីស្ទួច​​លុយពីបុរស​អ្នកមាន

ដើម្បីទាញផលប្រយោជន៍ពីទំព័រហ្វេសប៊ុក ដោយបោកបញ្ជោត​ប្រុសៗ ដើម្បីលុយ ​ម្ចាស់គណនីម្នាក់បានបង្ហោះរូប​អាក្រាត ដ៏សិចស៊ីដើម្បីទាក់ទាញ ។​
ថ្មីៗនេះដែរ រឿងដ៏រសើបមួយ ​បានកើតឡើងលើទឹកដៃតៃវ៉ាន់ ​ខណៈដែល​ ម្ចាស់គណនីម្នាក់ បានបង្ហោះរូប​ស្រាត ដែល​ជារូបកុហក ដើម្បីទាក់ទាញ អ្នកលេង​បណ្តាញអនឡាញ ហ្វេសប៊ុក នៅតៃវ៉ាន់ ហើយក៏ជា​ទង្វើរបោកបញ្ជោត ដើម្បីប្រាក់ផងដែរ​។​

តាមរបាយការណ៍ព័ត៌មាន ឲ្យដឹងថា ម្ចាស់គណនីនេះមានឈ្មោះ Chen អាយុ ២៨ ឆ្នាំ បាន​បង្ហោះរូប​អាក្រាត​ជាច្រើនលើគណនីផ្ទាល់ខ្លួន បន្ទាប់មកបានអញ្ជើញ បុរសម្នាក់ដែលស្រស់សង្ហារឈ្មោះ Lam ដោយ​ឃើញស្អាត​ និងសិចស៊ី ក៏​យល់ Accept ។ នៅចន្លោះការសន្ទនាជាច្រើន ម្ចាស់គណនី ដែលបាន​បង្ហោះរូបអាក្រាត​បោក​ប្រាស់នោះ បានប្រាប់ដល់ Lam ថា ពេលនេះ​ប្អូនស្រីរបស់នាងជាប់ទាក់ទងនឹងសំណុំរឿង ក្តី​ដល់ថ្នាក់ដេកគុក ហេតុដូចនេះ ត្រូវការ​លុយ​ជាបន្ទាន់ ។ ជាមួយនឹង​អាកប្បកិរិយា បែបនេះ និង ឃើញរូបសិចស៊ីទៀត គាត់ក៏មិនបាននិយាយថា ទេ នោះដែរ ដោយបាន​ឲ្យនាងខ្ចី ។​

ក្រោយមកពួកគេ​ក៏បាន​ណាត់គ្នា ដាក់​ទឹកប្រាក់ ដែលចំនួនទឹកប្រាក់សរុបផ្ញើទៅកាន់គណនីបោកប្រាស់នោះ មានចំនូន ២០ លានដុល្លារតៃវ៉ាន់ ។​
នៅពេលដែល​ដើរ នៅ West Don Road លោក Lam បានឃើញ​មនុស្ស​ដែលស្ថិតនៅក្នុងបេះដូង និងដូចទៅនឹង​រូបភាពអាក្រាតលើទំព័រហ្វេសប៊ុកខ្លួនក៏បានខល តែ​ពេលនោះ ទូរស័ព្ទបែរ​ជា​រោទ៍ ខុសពីមនុស្សដែលនៅចំពោះមុខ មិនមែនឈ្មោះ Chen នោះទេ គឺជា​រូបដែលគេ​យកទៅដាក់បង្ហោះលើទំព័រហ្វេសប៊ុក សោះ ។ ក្រោយមក​ទើបដឹងខ្លួនថា ចាញ់បោកគេ ។
រំពេច​ជាមួយនឹងគ្នានដែរ លោកក៏បានប្តឹងទៅកាន់ប៉ូលិស ឲ្យចាប់ជនឆបោរ ឈ្មោះ Chen ឲ្យជាប់គុករយៈពេល ២ ឆ្នាំ និងព្រម​ស្រុះស្រួលសងលុយម្ចាស់ដើមវិញ រយៈពេល ៥ ឆ្នាំ ៕​
2014-03-05_220412

មតិយោបល់