ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើងតាមដងផ្លូវដោយរថយន្តចំនួន៣គ្រឿងបានចេញពីក្លិបកំសាន្តមួយកន្លែងបានបើកប្រដេញគ្នា ហើយបានឈប់ចុះមកវាយគ្នានិងគប់ដុំថ្មចំរថយន្តបែកកញ្ចក់ ថែមទាំងមានផ្ទុះអាវុធជាច្រើនគ្រាប់ទៀតផងបណ្ដាលអោយបុរសម្នាក់រងរបួសហូរឈាមស្រោចមុខត្រូវបានគ្នីគ្នាដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។ ហេតុការណ៍ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៤ ត្រង់ចំណុចកន្លែងលក់អាហារពេលយប់មួយកន្លែង តាមបណ្ដោយផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
នៅកន្លែងកើតហេតុគឺមិនមាននរណាផ្ដល់ប្រភពប្រាប់អ្នកសារព័ត៌មានឡើយ មិនថាប្រជាពលរដ្ឋ សមត្ថកិច្ច រួមទាំងម្ចាស់តូបដែលលក់ដូរអាហារពេលយប់ដែលរងការខូចខាតខ្ទេចខ្ទីរបស់របរក៏មិនផ្ដល់ព័ត៌មានប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុដែរ ប៉ុន្តែនៅកន្លែងកើតហេតុយើងបានឃើញបុរសម្នាក់របួសធ្ងន់ឈាមហូរស្រោចពេញផ្ទៃមុខ និងរកឃើញចំណុចដែលត្រូវគ្រាប់កាំភ្លើង២កន្លែង ហើយនិងរថយន្តចំនួន៣គ្រឿងរងការខូចខាតបែកកញ្ចក់ មួយគ្រឿងម៉ាកហ្វត២បាំង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-2919 និងកន្លែងកើតហេតុដែលរងការខូចខាតបែកកញ្ចក់ហើយត្រូវគ្នីគ្នាបុរសរងគ្រោះ២នាក់បើកដឹកជនរងគ្រោះទៅបាត់ ដោយសមត្ថកិច្ចមិនបានឃាត់ទុកនៅកន្លែងកើតហេតុនោះទេ ទំនងសមត្ថកិច្ចស្គាល់ជនរងគ្រោះច្បាស់ដឹងថាធ្វើការនៅអង្គភាពណា ប៉ុន្ដែមិនបានផ្ដល់អត្តសញ្ញាណអោយអ្នកសារព័ត៌មានដឹងពីមូលហេតុពិតប្រាកដនោះទេ។
មួយគ្រឿងទៀតម៉ាកតូយ៉ូតា ហាយលែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-7626 រងការខូចខាតបែកកញ្ចក់ខាងក្រោយដោយត្រូវនិងដុំថ្មចតចោលនៅក្បែរចំណុចកើតហេតុជាមួយរថយន្តមួយគ្រឿងទៀតម៉ាកតូយ៉ូតាកាមរី ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Q-3525 រងការខូចខាតបែកកញ្ចក់ខាងក្រោយនិងជំហៀងខាងស្ដាំដោយសារដុំ។
ប្រភពព័ត៌មានដែលយើងទទួលបានចុងក្រោយយ៉ាងខ្លីឮពីសមត្ថកិច្ចកំពុងនិយាយទូរស័ព្ទដឹងថា ផ្ដើមចេញពីការឈ្លោះប្រកែកគ្នានៅក្លិបកំសាន្តមួយកន្លែង រហូតឈានដល់ប្រើហិង្សានិងផ្ទុះអាវុធបែបនេះតែម្ដង។
ចំពោះការលាក់បាំងព័ត៌មាននៅកន្លែងកើតហេតុទំនងបុរសដែលរងរបួសឈាមហូរស្រោចពេញមុខនោះអាចរស់នៅក្បែរកន្លែងកើតហេតុដែលគេស្គាល់ច្បាស់ថាគាត់ជានរណា ធ្វើការងារអ្វី និងផ្ដើមចេញពីរឿងអ្វី សូម្បីសមត្ថកិច្ចដែលចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុក៏ស្គាល់ច្បាស់ដែរថែមទាំងរើសប្រមូលយកសំបកគ្រាប់ដែរបាញ់រួចយកលាក់ទុកបាត់អស់ ព្រោះនៅកន្លែងកើតហេតុមានការផ្ទុះអាវុធជាច្រើនគ្រាប់ហើយប្រជាពលរដ្ឋនៅទីនោះក៏បានចូលទៅឃាត់ចាប់បុរសរងរបួសនោះ ហើយនិយាយថាបើមិនចាប់គាត់ទេមិនដឹងមនុស្សស្លាប់ប៉ុន្មាននាក់ទេ ប៉ុន្តែពេលអ្នកសារព័ត៌មានសួរនាំគឺឆ្លើយប្រាប់មួយម៉ាត់យ៉ាងខ្លីថា (អត់ដឹង) គ្រប់តែគ្នា។
ចំពោះករណីនេះយើងនិងស្រាវជ្រាវបន្តទៀតនិងយកមកផ្សាយជូនម្ដងទៀតអោយបានដឹងច្បាស់ថាមូលហេតុផ្ដើមចេញពីអ្វី៕
មតិយោបល់