យោងតាមសារព័ត៌មាន Skysport ដែលចុះផ្សាយកាលពីល្ងាចថ្ងៃទី ៥ ខែ មិនាម្សិលមិញនេះ បានឲ្យដឹងថា កីឡាករ Felix Kroos របស់ក្លិប Bayern Munich បានបង្ហើបថា គាត់ និងបងប្រុសរបស់គាត់ ឈ្មោះ Toni បាននិយាយអំពីការរំពឹងទុក ដើម្បីចូលរួមលេងជាមួយនឹងក្លប បិសាចក្រហម។
ម្ចាស់ជើងឯក Premier League បិសាចក្រហម ដែលរដូវកាលនេះកំពុងប្រឈមមុខនឹងការបាត់បង់ពាន កំពុងតែផ្សារភ្ជាប់ ទំនាក់ទំនង ក្នុងការដេញថ្លៃកីឡាករ Felix Kroos របស់ Bayern Munich ដែលត្រូវបានមើលឃើញដោយ អ្នកចាត់ការទូទៅ David Moyes ។
ខ្សែបម្រើ Felix Kroos បាននិយាយថា ពួកគេពីរនាក់បងប្អូន បានពិភាក្សា ដ៏កម្រមួយ ជាមួយនឹង ក្លិប បិសាចក្រហម ។ កីឡាករវ័យ ២១ ឆ្នាំ រូបនេះបានទទូចថា បងប្រុសរបស់គាត់ មិនទាន់បានសម្រេចចិត្តអ្វីនោះទេ ហើយ គាត់ក៏មិនទាន់បានពន្យល់ណែនាំអ្វីដល់ខ្ញុំដែរ។ តែក្នុងនោះ គាត់បាននិយាយរួចរាល់ហើយជាមួយនឹងបិសាចក្រហម ដែលជាក្លិបដែលខ្ញុំចូលចិត្តតាំងពីក្មេងវ័យមកម្លេះ។
តែទោះជាយ៉ាងណា អ្វីគ្រប់យ៉ាងវាស្ថិតនៅលើខ្ញុំ មិនមែនបងប្រុសរបស់ខ្ញុំនោះទេ គួរតែចាកចេញពីក្លិប ឬ ទៅកាន់ក្លិប បិសាចក្រហម ៕

មតិយោបល់