ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្ញុង ក្តៅ​ចុង​ច្រមុះ បន្ទាប់ពី​គេ​យក​រូបភាព​ខ្លួន​ឲ្យ​ទាក់ទង​រឿង​នយោបាយ

​ស្របពេល​ដែល​បញ្ហា​នយោបាយ​កំពុងតែ មាន​ភាព​ក្តៅគគុក ដែល​ស្ទើរ​រក​ច្រកចេញ​មិន​ទាន់​រួច​នោះ តែងតែ​មាន​ជន​ឆ្លៀតឱកាស យក​រូប​សិល្បៈករ សិល្បៈ​ការី ធ្វើ​ជា​ប្រយោជន៍​បុគ្គល ដើម្បី​អូសទាញ​ការចាប់អារម្មណ៍​ទៅលើ​ទំព័រ​របស់​ខ្លួន ។​

​យ៉ាងណាមិញ​នៅលើ​ទំព័រ ហ្វេ​សប៊ុក មួយ ដែល​ដាក់ឈ្មោះថា I Love Cambodia Hot News II ដែល​គេ​ដឹង​ច្បាស់​ថា​ឈ្មោះ​នេះ ជា​ទំព័រ បក្សប្រឆាំង កន្លងមក​នោះ បាន​យក​រូបភាព របស់ តារា​កំប្លែង​មាត់​ម៉ាស៊ីនដេ នាង​ខ្ញុំ​ង ធ្វើជា​រូប​តំណាង​របស់​ទំព័រ​ខ្លួន ។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ បាន​ធ្វើឲ្យ នាង ខ្ញុង ក្តៅ​ចុង​ច្រមុះ ទៅ​លើ​ទំព័រ​នោះ ដែល​យក​រូប​នាង ទៅ​ទាក់ទិន​នឹង​រឿង​នយោបាយ ដោយ​នាង​សរសេរ លើ​ទំព័រ គណនី​ហ្វេ​សប៊ុក​របស់​នាង​ថា ” សូមមេត្តា​កុំ​យក​រូប​នាង​ខ្ញុំ ទៅលេង​ទាក់ទង​រឿង​នយោបាយ …. នាង​ខ្ញុំ​សូម​ប្រាប់​ជាមុន​ណា ” ។​
​ជាមួយនឹង​គ្នា​នោះដែរ មាន​អ្នកគាំទ្រ​តារា​កំប្លែង រូបនេះ ជាច្រើន​បាន​ធ្វើការ​បញ្ចេញ​មតិ​ថា “​ពួក​អត់​ការងារ​ធ្វើ​” និង អ្នកខ្លះ​ទៀត “​ពួក​គេ​ចង់​តោង​ប្រជាប្រិយភាព​ពី​បង​ឯង ” ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​ជា​លើក​ទី ១ នោះទេ ដែល​ជន​ត្រីងៀត​ឆ្លៀត​ពង បាន​យក​រូបភាព​សិល្បៈករ និង​បង្កើត​ឈ្មោះ ឲ្យ​ដូចគ្នា ដោយ​បង្ហោះ​រូបភាព​ផ្សេងៗ ទាក់ទង​នឹង រឿង នយោបាយ ក្នុងនោះ​រួម​ទាំង​តារាចម្រៀង ប្រចាំ​ផលិតកម្ម សាន់ដេ លោក ឆាយ វិរៈ​យុទ្ធ ផងដែរ និង តារា​ជាច្រើន​ដួង​ទៀត ៕

2014-03-06_162806
2014-03-06_162730

2014-03-06_162742

មតិយោបល់