បើតាមរបាយការណ៍ព័ត៌មានកីឡាករបរទេសនានា បានចុះផ្សាយឲ្យដឹងថា អ្នកចាត់ការទូទៅ របស់បិសាចក្រហម លោក David Moyes បានធ្វើការសង្កត់ធ្ងន់ថា លោកមិនមានបញ្ហាណាមួយ ជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិហូឡង់នោះឡើយ ។មុនការច្រានចោលព័ត៌មាននេះដែរ មាន សារព័ត៌មានជាច្រើនបានចុះផ្សាយថា លោក David Moyes នឹងមិនឲ្យ Robin van Persie បង្ហាញខ្លួនលើទីលានច្រើននោះឡើយ បន្ទាប់ពីរងបរាជ័យក្រោម ក្លិប Olympiakos ក្នុងក្របខណ្ឌ Champions League នោះ ។
អ្វីដែលសបញ្ជាក់ឲ្យកាន់តែច្បាស់នោះ ព័ត៌មានខាងលើ អាចនឹងក្លាយជាព័ត៌មានពិត បើទោះបីជារាត្រីនេះ Robin vna Persie បង្ហាញខ្លួនមែនពិត តែការបង្ហាញខ្លួននោះដែរ វាត្រឹមតែរយៈពេល ៦០ នាទីជាងតែប៉ុណ្ណោះ ដោយ ដូរជាមួយនឹងកីឡាករ Welback តែម្តង ។ ត្រង់នេះហើយដែលបញ្ជាក់ថា David Moyes កំពុងកាត់បន្ថយពេលវេលា លេងរបស់ កីឡាករខ្សែប្រយុទ្ធខាងលើ ហើយអាចនឹងការប្រកួតលើកក្រោយ នឹងគ្មាន កីឡាករ Robin van Persie ក៏ថាបានដែរ ។បញ្ជាក់ផងដែរ បិសាចក្រហម ប្រកួតនៅរាត្រីនេះ ឈ្នះ West Brom ក្នុងលទ្ធផល ៣-០ ៕
មតិយោបល់