ព័ត៌មានជាតិ

តិច​និកលើ​គ្រែ ដែល​ធ្វើ​ឲ្យ​គូស្នេហ៍​របស់​អ្នក​មាន​អារម្មណ៍​រ៉ូមែនទិច

បុរសភាគច្រើនតែងតែមាន​ភាព​មមារញឹ​ក និង​ការ​ងារ​ប្រចាំ​ថ្ងៃ តែ​បើ​យើង​ជា​ភរិយា​ដ៏ល្អ​មួយ​រួប​នោះ គួរ​តែ​ចេះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់​បន្តិច​ទើប​ប្រសើរ។ ជា​ពិ​សេស​នោះ​គឺ​រឿង​លើ​គ្រែ​តែ​ម្តង ដើម្បី​ឲ្យ​គាត់​មាន​អារម្មណ៍​រីក​រាយ និង​មាន​ភាព​រ៉ូ​ម៉ែន​ទិក​នោះ​អ្នក​គួរ​តែ​ធ្វើ​រឿង ៣ ចំណុច​ដូច​ខាង​ក្រោម៖
១. ស្លៀក​ពាក់​ខោអាវ​សិចស៊ី និង​ព្យាយាមបង្កើតរឿងសប្បាយឲ្យបានច្រើន។
២. មុននឹងនាំគាត់ចូលបន្ទប់ អ្នកត្រូវអុជទៀនបំភ្លឺជំនួសឲ្យការបើកភ្លើង។
៣. បន្ទាប់ពីការងូតទឹកផ្កាឈូកហើយ បុរសៗ​ភាគ​ច្រើន​ចូល​ចិត្ត​ឲ្យ​ដៃ​គូ​របស់​ខ្លួន​ធ្វើ​ការ​ម៉ាស្សា​ដោយ​មាន​ភាព​ទន់​ភ្លន់​បំផុត។ ត្រូវ​គិត​ថា តើ​ដៃ​គូ​របស់​អ្នក​អាច​នឹ​មាន​ការ​ភ្ញាក់​ផ្អើល​ភ្លាមៗ​ដោយ​សារ​តែ​អ្នក​ដែរ ឬទេ ? អ្នក​ត្រូវ​ធ្វើ​វា​ម្តង​ទៀត​ដើម្បី​ឲ្យទំនាក់​ទំនង​របស់​អ្នក​ឈាន​ទៅ​ដល់​ចំណុច​ដែល​ចង់​បាន។ ដូច​ជា​ការ​ធ្វើ​អាហារ​ពេល​ល្ងាច​សម្រាប់​គេ ឬ​ក៏​ធ្វើ​ការ​ពិភាក្សា​រឿង​រ៉ាវ​ដែល​មាន​នៅ​ក្នុង​ចិត្ត​អ្នក។ សាក​សួរ​គូស្នេហ៍​អ្នក​ថាពេល​ខ្លះ​តើ​គាត់​មាន​អារម្មណ៍​សំខាន់​ចំពោះ​អ្នក​យ៉ាង​ដូច​ម្តេចខ្លះ? សង្កេត​មើល​ការ​ឆ្លើយ​តប​របស់​គេ ហើយ​ធ្វើ​ការ​ពិសោធន៍​លក្ខណៈ​បែប​កំប្លែង លេង​សើច និង​គួរ​ឲ្យ​ចាប់អា​រម្មណ៏ មិន​មែន​ជា​ការ​ពិសោធន៍​អ្វី​ធំ​ដុំនោះ​ឡើយ។ ត្រូវ​ចង​ចាំ​ថា​ការ​ពិសោធន៍​ចិត្ត​របស់​អ្នក​ជា​លក្ខណៈ​បែប​លេង​សើច តែ​បង្កប់​អត្ថន័យ៕
13944172421

មតិយោបល់