ព័ត៌មានជាតិ

គ្រាន់តែ​មិត្តស្រី​សុំ​បែក ដាច់ចិត្ត​បាញ់សម្លាប់​នាង រួច​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

​តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា រឿងរ៉ាវ​ស្នេហា​របស់​ក្មេង​វ័យ​ជំទង់​មួយគូ​បានប្រែក្លាយ​ទៅជា​សោកនាដកម្ម បន្ទាប់​ពី​មិត្តស្រី​របស់ខ្លួន​សុំ​ចែក​ផ្លូវ​។ គូស្នេហ៍​វ័យក្មេង​រូប​នោះ​ត្រូវបាន​គេ​ស្គាល់​ថា ខាង​ប្រុស​មានឈ្មោះ Matthew Bolton វ័យ ១៥ ឆ្នាំ រីឯ​ខាង​ស្រី​មានឈ្មោះ Anasasia ពួកគេ​ទាំង​ពីរ​ជា​សិស្ស​នៅ​វិទ្យាល័យ​មួយ​។ បន្ទាប់ពី​ហេតុការណ៍​ដ៏​អាក្រក់​នេះ​កើតឡើង​ប៉ូលិស​បាន​និយាយថា Bolton បាន​យក​កាំភ្លើង​បាញ់​សម្លាប់​សង្សា​របស់​ខ្លួន រួច​សម្លាប់​ខ្លួនឯង​តាម​ក្រោយ បន្ទាប់ពី​នាង​សុំ​ចែក​ផ្លូវ​។ ប៉ុន្តែ​ប៉ូលិស​មិនទាន់​ដឹង​ថា​ក្មេងប្រុស​រូបនោះ​បាន​កាំភ្លើង​មកពី​ប្រភព​ណា​នោះ​ទេ គឺ​គ្រាន់តែ​ដឹង​ថា​កាំភ្លើងខ្លី​ត្រូវបាន​ក្មេងប្រុស​ម្នាក់​នោះ​ប្រើប្រាស់ ហើយ​បន្សល់ទុក​នៅ​ក្បែរ​សាកស​ព​តែប៉ុណ្ណោះ​៕

Bolton_and_Greer

មតិយោបល់