ព័ត៌មានជាតិ

CPP៖ CNRP​ បង្ក​ការរាំងស្ទះ​ដល់​ដំណើរការ​កែ​ទម្រង់​ការ​បោះឆ្នោត​

​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​បាន​បង្ហាញ​នូវ​ការសោកស្តាយ ចំពោះ​ជំនួប​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​នៅ​វិមាន​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី ១០ ខែ​មីនា ឆ្នាំ ២០១៤ ដោយ​មិន​បាន​ឈាន​ដល់​ការធ្វើ​សេចក្តីប្រកាស​រួម ព្រោះ​តែ​គណបក្ស​ប្រឆាំង​បាន​បង្ក​ការ រាំងស្ទះ​នោះ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី ១០ ខែ​មីនា ឆ្នាំ ២០១៤ CPP បាន​និយាយថា គណៈកម្មការ​ចម្រុះ​ដើម្បី​សិក្សា និង​រៀបចំ​ក្រប​ខណ្ឌ កំណែទម្រង់​ការបោះ ឆ្នោត ខាង CPP បាន​ឯក​ភាពឲ្យដាក់​ប្រធានបទ «​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​» ទៅ​ក្នុង​ក្រប ខណ្ឌ​កំណែទម្រង់​ការបោះឆ្នោត តែ​មិន​ឯកភាព ការចែង​អំពី​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ជា ស្ថាប័ន​ធម្មនុញ្ញ ហើយ​អនុម័ត​សមាសភាព​ស្ថាប័ន​នេះ​ដោយ​សំឡេង ២/៣ នៃ​សមាជិក​រដ្ឋ សភា​ទាំងមូល​ទេ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​និយាយថា CPP មាន​ការសោកស្តាយ​ដោយ CNRP នៅតែ​យក​បញ្ហា​នេះ​មក​ធ្វើ​ជា​លក្ខខណ្ឌ ដែល​អាច​បង្ក​ការរាំងស្ទះ ដល់​ដំណើរការ​កែទម្រង់ ការបោះឆ្នោត​នាពេល​ខាងមុខ ។ យ៉ាងណាក៏ដោយ​ក៏ CPP នៅ​តែ​ប្រកាន់​ជំហរ​បន្ត​ការ ចរចា តាម​ស្មារតី​នៃ​កិច្ចប្រជុំ​នា​ថ្ងៃទី ១០ ខែ​មីនា ឆ្នាំ ២០១៤៕
cpp_cnrp_part
​ប្រភព​៖ AKP​

មតិយោបល់