ព័ត៌មានជាតិ

Van Persie ចុះកុងត្រា​មួយជីវិត​ជាមួយនឹងបិសាចក្រហម

ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ កីឡាករ Van Persie បានបង្ហាញអារម្មណ៍​ជាមួយនឹង​ជម្រើសមួយថ្មីថែមទៀត ជាមួយនឹងក្លិប បិសាចក្រហម នោះគឺការ​កុងត្រា​រហូតខ្លួនសម្រេច​ចិត្ត​ចូលនិវត្តន៍ ។​

កីឡាករ Van Persie បាននិយាយថា “វា​ជាការពិតណាស់ ហើយក៏សប្បាយរីករាយផងដែរ ​សម្រាប់ការ​បន្តលេង​ឲ្យក្លិបបិសាចក្រហម Man Utd នោះគឺការលេង​​រហូត ដល់ខ្លួន​​ចង់ចូលនិវត្តន៍” ។​ខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ បាន​បន្តថា នៅទីនេះខ្លួននឹងសប្បាយរីករាយលេង​ជាមួយនឹងកីឡាករជាច្រើនទៀត រួមទាំងបុគ្គលិក និងគ្រូបង្វឹក ។ ម្យ៉ាងវិញទៀត ១២ ឆ្នាំហើយដែលខ្លួន​បានក្លាយជាកីឡាករ​អាជីព និងរៀនអ្វីៗដែលថ្មី ជាពិសេស​ក្រោមការគ្រប់គ្រងរបស់ David Moyes ។​​

មុននេះដែរ កីឡាករ Van Persie ត្រូបានបណ្តាញព័ត៌មាន​ជាច្រើនចុះផ្សាយថា គាត់នឹងត្រូវ David Moyes លក់ នៅរដូវកាលនេះ បើសិន ការ​ចរចារជាមួយនឹងកីឡាករ Cavani ត្រូវរ៉ូវគ្នានោះ ។ រឿងនេះដែរ វា​បានក្លាយជារឿងពិបាកយល់ ក៏ព្រោះតែពេលនេះ Van Persie ចុះកុងត្រា​មួយជីវិត​ ជាមួយនឹង ក្លិប បិសាចក្រហម ៕​
RVP2_1646800a

មតិយោបល់