ព័ត៌មានជាតិ

ឡិចស៊ីស២គ្រឿងពន្លះគ្នាពេញទំហឹង ខ្ទាតម្ខាងក្រឡាប់ធ្លាក់ផ្លូវនៅចំណុចអន្ទង់អាំងតូច

កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​2A-0989 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកោង ជាន់ហ្រាំ្វងរអិល​ ទៅបុកនឹងរថយន្តម៉ាកឡិចស៊ីសRX៣០០ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2D-2688 ដែលកំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យក្រឡាប់ធ្លាក់កាវថ្នល់ របួសស្រាលម្នាក់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៤៨ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់